Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩៦- តើអ្វីទៅហៅថាការ​បង្អង់អាជ្ញាយុកាល ?

៩៧- តើជនដែលបានប្រើសិទ្ធិដែលទាក់ទងនឹងអចលនវត្ថុមានសិទ្ធិអ្វីខ្លះ ?

៩៨- តើវិធីធ្វើលទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុមានវិធីអ្វីខ្លះ ?

៩៩- តើអ្វីទៅហៅថាលទ្ធកម្មបន្ត ? ចូរឲ្យឧទាហរណ៍ ?

១០០- តើអ្វីទៅហៅថាលទ្ធកម្មតាំងពីដំបូង ? ចូរឲ្យឧទាហរណ៍ ?

ចម្លើយ

៩៦- ការ​បង្អង់អាជ្ញាយុកាល គឺជាការបង្អង់ដំណើរនៃអាជ្ញាយុកាលមួយរយៈ ដោយមូលហេតុថាមានការពិបាកក្នុងការអនុវត្តសិទ្ធិ ឬការមិនអាចសង្ឃឹមនឹងអនុវត្តសិទ្ធិ ​ហើយពេលដែលមានមូលហេតុរារាំងនោះរលត់ ពុំចាត់ទុកថាអំឡុងពេលនៃអាជ្ញាយុកាលដែលបានកន្លងពីមុននោះ គ្មានសុពលភាពទេ ហើយទទួលស្គាល់នូវការគិតបន្តទៀតនូវអំឡុងពេលនៃអាជ្ញាយុកាល ។

៩៧- ជនដែលបានប្រើសិទ្ធិដែលទាក់ទងនឹងអចលនវត្ថុមានសិទ្ធិដូចជា ៖ សិទ្ធិជួលអចិន្ត្រៃយ៍ សិទ្ធិផលុបភោគ សិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ សិទ្ធិជួល សិទ្ធិលើការបញ្ចាំ ជាអាទិ៍ដោយសន្តិវិធី និងដឹងឮជាសាធារណៈ ដោយមានឆន្ទៈប្រើសម្រាប់ខ្លួន ត្រូវលទ្ធកម្មនូវសិទ្ធិនោះក្រោយពេល ២០ឆ្នាំ ឬ១០ឆ្នាំ តាមការបែងចែកដូចមានកំណត់ក្នុងមាត្រា១៦២ នៃក្រមនេះ ។

៩៨- វិធីធ្វើលទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុមានវិធីច្រើនយ៉ាងដូចជា តាមកិច្ចសន្យា សន្តតិកម្ម និងលទ្ធកម្ម ដោយសុចរិតជាដើម ។ ហើយវិធីទាំងអស់នេះអាច បែងចែកជាពីរផ្នែកគឺ លទ្ធកម្មបន្ត និងលទ្ធកម្មតាំងពីដំបូង ។

៩៩- លទ្ធកម្មបន្ត គឺជាលទ្ធកម្មនៃសិទ្ធិប្រកត្សក្សមួយដែលមានរួចហើយ ឬអាចនិយាយបានថា កម្មសិទ្ធិករក្រោយទទួលបាននូវសិទ្ធិលើចលនវត្ថុដោយផ្អែកលើសិទ្ធិអ្នកផ្សេង ។ អ្នកទិញអាចធ្វើលទ្ធកម្មបាន លុះត្រាតែអ្នកលក់គឺជាកម្មសិទ្ធិករ ។ ឧទាហរណ៍ ការធ្វើលទ្ធកម្មកម្មសិទ្ធិតាមរយៈកិច្ចសន្យាលក់ទិញ ឬសន្តតិកម្មជាដើម គឺជាលទ្ធកម្មបន្ត ។

១០០- លទ្ធកម្មតាំងពីដំបូង គឺជាលទ្ធកម្មនៃសិទ្ធិប្រកត្សក្សមួយថ្មីដែលមានរួចហើយ ឬអាចនិយាយបានថា កម្មសិទ្ធិករថ្មី បានធ្វើលទ្ធកម្មលើចលនវត្ថុដោយឯករាជ្យ មិនទទួលបន្តពីសិទ្ធិរបស់អ្នកផ្សេងឡើយ ។ ឧទាហរណ៍ លទ្ធកម្មកម្មសិទ្ធិដោយសុចរិត ឬដោយអាជ្ញាយុកាលជាដើម គឺជាលទ្ធកម្មតាំងពីដំបូង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login