2019-12-14 14:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០១- តើមានករណីអ្វីខ្លះដែលលើកលែងចំពោះវត្ថុលួច ឬវត្ថុដែលបាត់ ?
១០២- តើមានករណីអ្វីខ្លះដែលមិនមែនជាជនសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី១) ?
១០៣- តើមានករណីអ្វីខ្លះដែលសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី២) ?
១០៤- តើកិច្ចសន្យាឯកតោភាគីគឺជាអ្វី ? ចូរឲ្យឧទាហរណ៍ ?
១០៥- តើអ្វីទៅហៅថាកម្មសិទ្ធិអវិភាគ ?
ចម្លើយ
១០១- មានករណីលើកលែងមួយចំនួនចំពោះវត្ថុលួច ឬវត្ថុដែលបាត់ មានដូចជា ៖
ក- ករណីដែលកម្មវត្ថុគឺជាវត្ថុលួច ឬវត្ថុបាត់ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះ អាចទាមទារចំពោះជនដែលបានធ្វើលទ្ធកម្មដោយសុចរិតនោះ ឲ្យសងវត្ថុនោះមកវិញបាន ។
ខ- ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះ ត្រូវធ្វើការទាមទារ ក្នុងអំឡុងពេល២ឆ្នាំ គិតចាប់ពីពេលបាត់ ឬពេលត្រូវបានលួច (មាត្រា១៩៤ កថាខណ្ឌទី១) ។
គ- ប៉ុន្តែក្នុងករណីដែលអ្នកធ្វើលទ្ធកម្មដោយសុចរិតនោះ បានទិញដោយសុចរិតនូវត្ថុដែលបានបាត់ ឬវត្ថុដែលលួចនោះតាមរយៈការលក់ដេញថ្លៃ ឬនៅទីផ្សារសាធារណៈ ឬពីពាណិជ្ជករ ឬអាជីវករដែលលក់វត្ថុប្រភេទដូចគ្នា នោះជនរងគ្រោះ ឬម្ចាស់វត្ថុបាត់មិនអាចទាមទារឲ្យសងវត្ថុនោះមកវិញបានទេ ប្រសិនបើមិនសងថ្លៃលក់ទៅឲ្យអ្នកដែលបានធ្វើលទ្ធកម្មដោយសុចរិតនោះ (មាត្រា១៩៤ កថាខណ្ឌទី២) ។
១០២- ករណីមិនមែនជាជនសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី១) មានដូចជា ៖
១០៣- ករណីសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី២)មានដូចជា ៖
១០៤- កិច្ចសន្យាឯកតោភាគី គឺជាកិច្ចសន្យាដែលបង្កើតកាតព្វកិច្ចចំពោះភាគីតែម្ខាងនៃកិច្ចសន្យា ។ ឧទាហរណ៍ ប្រទានកម្ម (និយមន័យមានចែងក្នុងមាត្រា៥៦៨) ។
១០៥- កម្មសិទ្ធិអវិភាគ គឺជាស្ថានភាពដែលបុគ្គលច្រើននាក់មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន ដែលគិតទៅតាមចំនួនទៅលើទ្រព្យតែមួយ (មាត្រា២០២) ។