Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០៦- តើបញ្ហារបស់កម្មសិទ្ធិអវិភាគអាចធ្វើការបែងចែកជាប៉ុន្មាន ?

១០៧- តើម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ គួរធ្វើការបែងចែកបន្ទុកនៃវត្ថុកម្មសិទ្ធិអវិភាគដោយរបៀបណា ?

១០៨- តើសិទ្ធិកាន់កាប់ក្នុងក្រមរដ្ឋប្បវេណីគឺជាអ្វី ?

១០៩- តើកិច្ចសន្យាមូលាគឺជាអ្វី ? ចូរឲ្យឧទាហរណ៍ ?

១១០- ដូចម្តេចហៅថាការក្តាប់ទុក ?

ចម្លើយ

១០៦- បញ្ហារបស់កម្មសិទ្ធិអវិភាគអាចធ្វើការបែងចែកជា៣គឺ ៖

  • ទំនាក់ទំនងរវាងម្ចាស់កម្មសិទ្ធិអវិភាគ
  • ទំនាក់ទំនងចំពោះតតិយជន
  • ការបែងចែកវត្ថុកម្មសិទ្ធិអវិភាគ ។

១០៧- ក្រមរដ្ឋប្បវេណី បានកំណត់ថា​ ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ត្រូវទទួលបន្ទុកក្នុងការបង់ពន្ធ ឬការចំណាយសម្រាប់សោហ៊ុយគ្រប់គ្រង ទៅតាមចំណែករបស់ខ្លួន (មាត្រា ២០៩ កថាខណ្ឌទី១) ។

១០៨- សិទ្ធិកាន់កាប់ក្នុងក្រមរដ្ឋប្បវេណី គឺសំដៅទៅលើសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើការកាន់កាប់វត្ថុជាក់ស្តែង ។ សិទ្ធិកាន់កាប់ ជាសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើការកាន់កាប់ជាក់ស្តែងទៅលើវត្ថុ ទោះបីជាមាន ឬមិនមានទំនាក់ទំនងនៃសិទ្ធិ ដែលនាំឲ្យមានមូលហេតុគតិយុត្តក៏ដោយ ។ សិទ្ធិនាំឲ្យមានមូលហេតុគតិយុត្ត គឺជាសិទ្ធិដែលធ្វើឲ្យការកាន់កាប់មានភាពស្របច្បាប់ហើយសិទិ្ធទាំងនោះ មានដូចជាកម្មសិទ្ធិសិទ្ធិជួលអចិន្ត្រៃយ៍ផលុបភោគសិទ្ធិប្រើប្រាស់ និងអាស្រ័យនៅជាដើម (ក្រមរដ្ឋប្ប​វេណី មាត្រា១៣២) ។ សិទ្ធិដែលនាំឲ្យមានមូលហេតុគតិយុត្តជាសិទ្ធិដែលមានអត្ថិភាពទោះបីជាមាន ឬមិនមានទំនាក់ទំនងនៃការកាន់កាប់វត្ថុជាក់ស្តែងដូចសិទ្ធិកាន់កាប់កដោយ ។

១០៩- កិច្ចសន្យាមូលា គឺជាកិច្ចសន្យាដែលភាគីទាំងសងខាងផ្តល់តាវកាលិកដែលមានតម្លៃថ្នូរទៅវិញទៅមក ។ ឧទាហរណ៍ កិច្ចសន្យាទិញ-លក់ កិច្ចសន្យាជួល ។ល។

១១០- ដែលហៅថា ការក្តាប់ទុក គឺសំដៅលើស្ថានភាពដែលគ្រប់គ្រងជាក់ស្តែងទៅលើវត្ថុដោយចំពោះ ឬដោយប្រយោល (មាត្រា២២៧) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login