Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៧៦- ដូចម្តេចដែលហៅថាអច្ច័យទានសកល ?

១៧៧- ដូចម្តេចដែលហៅថាអច្ច័យទានមានកំណត់ ?

១៧៨- តើនៅពេលណាដែលយើងដឹងថា សន្តតិជនដែលត្រូវបានសន្មតជាអច្ច័យលាភី ឬអច្ច័យលាភីជាតតិយជន ?

១៧៩- តើបញ្ញត្តិស្តីពីភាគបម្រុងត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វីខ្លះ ?

១៨០- តើការកំណត់អំពីភាគបម្រុងមានផលប្រយោជន៍អ្វីខ្លះ ?

ចម្លើយ

១៧៦- អច្ច័យទានសកល គឺជាប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់ ជាក់លាក់នូវទ្រព្យសម្បត្តិទាំងអស់ ឬមួយផ្នែកដែលកំណត់តាមភាគនៃទ្រព្យ (ទាំងអស់, ពាក់កណ្តាល, មួយភាគបី...ជាអាទិ៍) (មាត្រា១១៩៩) ។

១៧៧- អច្ច័យទានមានកំណត់ គឺជាប្រទានកម្មដែលកំណត់ទ្រព្យសម្បត្តិជាក់លាក់ ទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់ដោយមតកសាសន៍ (មាត្រា១១៩៩) ។

១៧៨- ជាគោការណ៍ អច្ច័យទានធ្វើឡើងតាមឆន្ទៈរបស់ម្ចាស់បណ្តាំ ដែលបានចែងក្នុងមតកសាសន៍ ។ ដូចនេះ ដើម្បីដឹងថាសន្តតិជនដែលត្រូវបានសន្មតជាអច្ច័យលាភី ឬអច្ច័យលាភីជាតតិយជន លុះត្រាតែម្ចាស់បណ្តាំបានទទួលមរណភាព ហើយចាប់ផ្តើមនូវការបើកមើលនូវមតកសាសន៍នោះ និងនាំឲ្យយើងដឹងថា ជននោះជាសន្តតិជនដែលត្រូវបានសន្មតជាអច្ច័យលាភី ឬអច្ច័យលាភីជាតតិយជន ដោយមានឃ្លាបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះអ្នកទទួលបានអច្ច័យទាន និងអំពីប្រភេទអច្ច័យទាន ។

១៧៩- បញ្ញត្តិស្តីពីភាគបម្រុងត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចជា ៖

  • ធានានូវចំណែកមត៌កអប្បរមាចំពោះសន្តតិជនមួយចំនួន (ញាតិជិតស្និទ្ធិនឹងមតកជន) ។
  • អនុញ្ញាតឲ្យសន្តតិជនមួយចំនួន (អ្នកមានសិទ្ធិលើភាគបម្រុង) បដិសេធនូវសេរីភាពមួយផ្នែក ដែលជាឆន្ទៈរបស់មតកជននៅក្នុងមតកសាសន៍ ។

១៨០- ការកំណត់អំពីភាគបម្រុងមានផលប្រយោជន៍ដូចជា ៖

  • ដើម្បីជាប្រយោជន៍ដល់ការសម្របសម្រួលរវាងសន្តតិកម្មតាមច្បាប់ និងសន្តតិកម្មតាមមតកសាសន៍​ ។
  • រក្សានូវចំណែកមត៌កជាក់លាក់លើទ្រព្យសម្បត្តិរបស់មតកជន សម្រាប់ជន ដែលបានរស់នៅក្នុងបន្ទុក ។
  • ដោះស្រាយនូវចំណែកមត៌កជាសក្តានុពលសម្រាប់ញាតិជិតស្និទ្ធិ ដែលបានចូលរួមក្នុងការបង្កើតទ្រព្យសម្បត្តិរបស់មតកជន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login