2019-12-23 16:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៨១- តើអ្នកខ្លះដែលមានសិទ្ធិលើភាគបម្រុង ?
១៨២- តើលំដាប់នៃសន្តតិជនមានអ្វីខ្លះ ?
១៨៣- តើចំណែកនៃភាគបម្រុងមានអ្វីខ្លះ ?
១៨៤- តើភាគបម្រុងគឺជាអ្វី ?
១៨៥- តើការគណនាភាគបម្រុងត្រូវគណនាយ៉ាងដូចម្តេច ?
ចម្លើយ
១៨១- អ្នកដែលមានសិទ្ធិលើភាគបម្រុងមានដូចជា ៖
១៨២- លំដាប់នៃសន្តតិជនមានដូចជា ៖
១៨៣- ចំណែកនៃភាគបម្រុងមានដូចជា ៖
ក្នុងករណីដែលសន្តតិជនដែលមានសិទ្ធិលើភាគបម្រុងច្រើននាក់ អ្នកមានសិទ្ធិម្នាក់ៗអាចទទួលបានចំណែកលើភាគបម្រុងតាមសមាត្រនៃចំណែកមតក ដែលខ្លួនត្រូវទទួលបានតាមច្បាប់ ។
១៨៤- ភាគបម្រុង គឺជាចំណែកសមាត្រនៃមតកដែលមាន ។ បើមូលដ្ឋាននៃទ្រព្យសម្បត្តិសម្រាប់ការគណនាភាគបម្រុងនេះ ត្រូវបានកម្រិតត្រឹមតែមតក នោះអាចមានករណីមតកជនធ្វើប្រទានកម្មទ្រព្យសម្បត្តិយ៉ាងច្រើនមុនពេលស្លាប់ ដើម្បីជៀសវាសពីប្រព័ន្ធនៃភាគបម្រុងនេះបាន ។ ហេតុនេះហើយ ការគណនាភាគបម្រុង ត្រូវរាប់បញ្ចូលនូវទ្រព្យសម្បត្តិមួយចំនួន ដែលមានមុនពេលមរណភាពរបស់មតកជន ដូចជាប្រទានកម្ម និងតម្លៃនៃផលប្រយោជន៍ពិសេសជាដើម ។
១៨៥- ការគណនាភាគបម្រុងត្រូវបានគណនា ដោយយកតម្លៃនៃផលប្រយោជន៍ពិសេស និងតម្លៃនៃប្រទានកម្ម ដែលជាមូលដ្ឋានក្នុងការគណា បូកនិងទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមសន្តតិកម្ម ហើយដកចំនួនប្រាក់សរុបនៃបំណុល (កាតព្វកិច្ច) និងការចំណាយលើបុណ្យសពចេញ ។
ទ្រព្យជាមូលដ្ឋានក្នុងការគណនាភាគបម្រុង = ទ្រព្យពេលចាប់ផ្តើមសន្តតិកម្ម + តម្លៃនៃផលប្រយោជន៍ពិសេស + តម្លៃនៃប្រទានកម្ម - ចំនួនសរុបនៃកាតព្វកិច្ច