2019-12-23 16:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៨៦- ដូចម្តេចហៅថាតម្លៃនៃផលប្រយោជន៍ពិសេស ?
១៨៧- ដូចម្តេចដែលហៅថាប្រទានកម្ម ?
១៨៨- ដូចម្តេចដែលហៅថាទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមសន្តតិកម្ម ?
១៨៩- ដូចម្តេចដែលហៅថាកាតព្វកិច្ច ?
១៩០- តើលំដាប់នៃការកាត់បន្ថយអច្ច័យទាន និងការកំណត់ចំណែកមត៌កតាមមតកសាសន៍មានប៉ុន្មាន ?
ចម្លើយ
១៨៦- តម្លៃនៃផលប្រយោជន៍ពិសេស គឺទ្រព្យដែលបុគ្គល (សន្តតិជន) បានទទួលជាប្រទានកម្ម នៅក្នុងឱកាសអាពាហ៍ពិពាហ៍ ឬហេតុការណ៍ផ្សេងទៀត ឬដើម្បីមូលធននៃជីវភាពរស់នៅ ឬដែលបានទទួលជាអច្ច័យទានពីមតកជន ។ (មាត្រា ១១៦៣ ក.រ)
១៨៧- ដែលហៅថាប្រទានកម្ម គឺជាកិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល ។ ប្រទានកម្មដែលត្រូវយកមកគណនាភាគបម្រុង ត្រូវអនុលោមតាមមាត្រា ១២៣២ ក.រ គឺប្រទានកម្មដែលធ្វើឡើងក្នុងអំឡុងពេល ១ឆ្នាំ មុនពេលចាប់ផ្តើមសន្តតិកម្ម ។
១៨៨- ទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមសន្តតិកម្ម គឺទ្រព្យជាក់ស្តែងដែលបន្សល់ទុក ដោយមតកជនក្រោយពេលទទួលមរណភាព ។
១៨៩- កាតព្វកិច្ច គឺជាចំណងតាមផ្លូវច្បាប់ដែលចងបុគ្គលពីរនាក់ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា (កូនបំណុល) មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ថា (ម្ចាស់បំណុល) ។ កាតព្វកិច្ចនៅក្នុងករណីនេះ ជាកាតព្វកិច្ចដែលមតកជនត្រូវទទួលខុសត្រូវនៅពេលគាត់ស្លាប់ រួមទាំងចំណាយសម្រាប់បុណ្យសព ។
១៩០- លំដាប់នៃការកាត់បន្ថយអច្ច័យទាន និងការកំណត់ចំណែកមត៌កតាមមតកសាសន៍មាន២គឺ ៖