ចំពោះសំណើគ្មានកំណត់អំឡុងពេលធ្វើស្វីការត្រូវបានបែងចែកដូចជា ៖
- ចំពោះសំណើដែលរវាងភាគីកំពុងនិយាយគ្នានៅក្នុងស្ថានភាពដែលអាចឆ្លើយតបបាន ដូចជាសំណើលក់ ឬទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើភាគីដែលទទួលសំណើមិនបានធ្វើស្វីការភ្លាមៗទេនោះ សំណើត្រូវបាត់បង់អានុភាព ។
- ចំពោះសំណើដែលធ្វើឡើងរវាងភាគីដែលមិននិយាយគ្នា ដោគ្មានកំណត់អំឡុងពេលសម្រាប់ធ្វើស្វីការទេ ដូចជាករណីដែលសំណើស្តីពីការជួលផ្ទះដែល បានផ្ញើរតាមលិខិតទៅឲ្យម្ចាស់ផ្ទះ នោះអ្នកស្នើអាចដកសំណើវិញបានលុះត្រាតែអំឡុងពេលសមរម្យបានកន្លងផុត ។ ក្នុងករណីនេះសំណើបាត់អានុភាព លុះត្រាតែមានការដកសំណើរបស់អ្នកស្នើក្រោយអំឡុងពេលសមរម្យបានកន្លងផុត ហើយការជូនដំណឹងអំពីការដកសំណើនោះបានមកដល់ភាគីទទួលសំណើមុនពេលដែលភាគីនេះជូនដំណឹងអំពីស្វីការ ។