Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-26 15:13

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាប្រភពចំបងនៃបទបញ្ញត្តិនៃនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងពីបទបញ្ញត្តិស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលរួមមានដូចជា ៖

  • ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នានៅចំពោះមុខច្បាប់ ហើយត្រូវបំពេញកាតព្វកិច្ចដូចៗគ្នា ដោយមិនគិតអំពីពូជសាសន៍ ពណ៌សំបុរ ភេទ ភាសា ជំនឿសាសនា កិច្ចនយោបាយ ដើមកំណើត ឋានៈសង្គម ទ្រព្យសម្បត្តិ ឬឋានៈអ្វីឡើយ ។
  • ការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួន ដោយបុគ្គលណាម្នាក់មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃទេ ។
  • ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានសិទ្ធិក្នុងការរស់នៅ សិទ្ធិសេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន មិនត្រូវមានទោសប្រហារជីវិតសោះឡើយ ។
  • ច្បាប់ធានាមិនឲ្យមានការរំលោភលើរាងកាយ ប្រឆាំងបុគ្គលណាម្នាក់ឡើយ ។
  • ការចោទប្រកាន់ ការចាប់ខ្លួន ឬការឃុំខ្លួនជនណាម្នាក់អាចធ្វើឡើងទៅបាន តែក្នុងករណីយស្របជាមួយនឹងច្បាប់ ។
  • អំពើហឹង្សា ការបំពានដល់រាងកាយ ឬការធ្វើបាបតាមរយៈការដាក់ទោសទណ្ឌទៅលើជនជាប់ឃុំឃាំង ឬទណ្ឌិតត្រូវបានហាមឃាត់ ។ ជនណាដែលបានប្រព្រឹត្ត ឬបានចូលរួមផ្សំគំនិតប្រព្រឹត្តិអំពើទាំងនោះត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ ។
  • ចម្លើយសារភាព ដែលបានមកពីការបង្ខិតបង្ខំលើផ្លូវកាយ និងផ្លូវចិត្ត មិនអាចទទួលយកបានជាភស្តុតាងក្នុងសវនាការបានឡើយ ។
  • ករណីមានវិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។
  • ជនជាប់ចោទត្រូវចាត់ទុកថាគ្មានទោសរហូតដល់មានសាលក្រមជាស្ថាពរ ដែលសម្រេចដោយតុលាការ ។
  • ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានសិទ្ធិពឹងពាក់មេធាវី ក្នុងនីតិវិធីតុលាការ ។
  • ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិក្នុងការដាក់បណ្តឹងទាស់ ធ្វើការតវ៉ាទាមទារនៅរាល់អំពើល្មើសច្បាប់ ដែលធ្វើឡើងដោយរដ្ឋ និងសមាសភាពសង្គម ឬដោយសមាជិកនៃតំណាងនោះក្នុងអំឡុងពេលអនុវត្តភារកិច្ច របស់ខ្លួនតុលាការជាអ្នកដោះស្រាយនូវបណ្តឹង និងការទារសំណងរដ្ឋប្បវេណីទាំងនោះ ។
  • អំណាចតុលាការ គឺជាអំណាចឯករាជ្យ ។ តុលាការត្រូវធានា និងប្រកាន់យកភាពមិនលំអៀង និងដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។
  • មានតែចៅក្រមទេ ដែលមានសិទ្ធិក្នុងការកាត់សេចក្តី ។ ចៅក្រមត្រូវបំពេញភារកិច្ច ដោយគោរពទៅតាមច្បាប់ឲ្យបានហ្មត់ចង់ និងប្រកបដោយមនសិការល្អ ។
  • អំណាចតុលាការមិនត្រូវបានប្រគល់ឲ្យទៅអំណាចប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិទេ ។
  • មានតែស្ថាប័នអយ្យការទេ​ ទើបមានសិទ្ធិកសាងសំណុំរឿងព្រហ្មទណ្ឌ ។
  • ព្រះមហាក្សត្រជាអ្នកធានានូវឯករាជ្យភាពរបស់អំណាចតុលាការ ។ ឧត្តមប្រឹក្សានៃអង្គចៅក្រម ត្រូវជួយព្រះមហាក្សត្រដើម្បីសម្រេចកិច្ចការនេះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login