Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការកសាងជាតិឡើងវិញ ក្រោយរបបខ្មែរក្រហមពីឆ្នាំ១៩៧៩.១៩៩០ ៖

វិស័យសង្គម

  • រំដោះប្រជាជនចេញពីរបបខ្មែរក្រហម
  • ទប់ស្កាត់អំពីសកម្មក្នុងសង្គម ការជួញដូរមនុស្ស អាវុធ គ្រឿងញៀន
  • លើកកម្ពស់វិស័យសុខាភិបាល
  • ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក
  • ពង្រឹងសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគិន
  • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី
  • ដាក់កងកម្លាំងប្រដាប់អាវុធយាមកាមនៅតំបន់ដែលខ្លួនរស់នៅដើម្បីការពារសន្តិសុខប្រជាជន និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់

វិស័យនយោបាយ

  • លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ
  • ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ
  • អនុវត្តនយោបាយបង្រួបបង្រួមជាតិ
  • ទប់ស្កាត់ការរស់ឡើងវិញនៃរបបកម្ពុជាប្រជាធិបតេយ្យ
  • ត្រូវធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញនិងខិតខំស្វែងរកការគាំទ្រពីសំណាក់អន្តរជាតិ
  • កំណត់នូវកាតព្វកិច្ចយោធាឆ្នាំ១៩៨៥
  • ស្វែងរកមធ្យោបាយដើម្បីធ្វើការចរចារជាមួយរដ្ឋាភិបាលត្រីភាគី
  • មានមតិត្រឹមត្រូវផ្សេងទៀត

វិស័យសេដ្ឋកិច្ច

  • បង្កើតក្រុមសាមគ្គីបង្កើនផល ឬប្រវាស់ដៃគ្នាដើម្បីជួយប្រជាជន
  • បញ្ហាចម្បងគឺដោះស្រាយស្បៀងជូនប្រជាជន គឺសហភាពសូវៀត ប្រទេសវៀតណាមនិងប្រទេសសង្គមនិយម បានផ្គត់ផ្គងស្បៀងអាហារ សម្ភារៈប្រើប្រាស់ពូជស្រូវ...
  • ឆ្នាំ១៩៨០ រដ្ឋាភិបាលបានបង្កើតក្រដាសប្រាក់ឲ្យប្រើប្រាស់ឡើងវិញ
  • នៅឆ្នាំ ១៩៩៣ . ១៩៨៦ គោលនយោបាយរបស់រណសិរ្សបានប្តូរពីក្រុមសាមគ្គីទៅជាម្ចាស់ការទាំងស្រុងដោយឈានទៅរករបបកម្មសិទ្ធិឯកជន
  • ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ( ផ្លូវថ្នល់ កំពង់ផែ... )
  • ធ្វើយ៉ាងណាដើម្បីឲ្យមានកំណើនទេសចរនិងវិនិយោគគិន
  • មានមតិត្រឹមត្រូវផ្សេងទៀត

ផ្នែកវប្បធម៌

  • លើកកម្ពស់សិល្បះគ្រប់ទម្រង់ឡើងវិញដោយប្រមែប្រមូលអ្នកមានជំនាញមកជួយបណ្តុះបណ្តាល និងរៀបចំឡើងវិញ
  • បង្កើតនូវនាយកដ្ឋាន មន្ទីរ ...សាលាផ្នែកសិល្បៈ វប្បធម៌ខ្មែរ
  • សាលាវិចិត្រសិល្បៈ បានបើកទ្វារឡើងវិញនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៨១
  • វត្តអារាមត្រូវកបានជួសជុល និងដំណើរការឡើងវិញ
  • ការជ្រើសរើសគូរស្រករនិងការរៀបការតាមប្រពៃណីមានការបើកទូលាយឡើងវិញ
  • មានមតិត្រឹមត្រូវផ្សេងទៀត

វិស័យអប់រំ

  • អនុវត្តតាមពាក្យស្លោក « អ្នកច្រើនបង្រៀនអ្នកចេះតិច ឯអ្នកចេះតិចបង្រៀនអ្នកមិនចេះ »
  • ជម្រុញការអភិវឌ្ឍធនធានមនុស្ស
  • មានាការកសាងសាលារៀន
  • ធ្វើការប្រមែប្រមូលអ្នកចេះដឹងមកចូលរួមរៀបចំក្នុងក្រសួងអប់រំ
  • បើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត
  • រដ្ឋបានរៀបចំប្រព័ន្ធអប់រំឲ្យបើកទូលាយ និងពង្រីកបន្ថែមពីទីក្រុងរហូតដល់តំបន់ដាច់ស្រយោល
  • សាលារៀនបានបើកទ្វារទទួលសិស្សពីមត្តេយ្យរហូតដល់ឧត្តមសិក្សា
  • រដ្ឋបានបំផុសចលនាអក្ខរកម្ម
  • សម្ភារៈសិក្សាក៏មានសមរម្យតាមរយៈអំណោយរបស់សហភាពសូវៀត
  • វៀតណាម និងប្រទេសសង្គមនិយមដទៃទៀត

វិស័យសង្គមកិច្ច

  • មណ្ឌលកុមារកំព្រាជាច្រើនបានបើកទ្វារ និងទទួលកុមារប្រមាណ៦ ០០០នាក់នៅទូទាំងប្រទេស
  • ជនពិការនិងស្រ្តីមេម៉ាយត្រូវបានបែងចែកទៅតាមក្រុមសាមគ្គី
  • សាលាបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការមួយចំនួនក៏បានបើកទ្វារ
  • ការផ្គត់ផ្គងទឹកស្អាត និងភ្លើងអគ្គិសនីបានចាប់ផ្តើមបន្តិចម្តងៗ
  • ច្បាប់ការពារកម្មសិទ្ធិឯកជនដោយផ្តល់កម្មសិទ្ធិដល់ប្រជាពលរដ្ឋខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧

វិស័យសុខាភិបាល

  • មន្ទីរពេទ្យជាច្រើនបានដំណើរការឡើងវិញ ប៉ុន្តែកង្វះខាតធនធានមនុស្ស គ្រឿងបរិក្ខាថ្នាំដង្កូវនៅតែជាបញ្ហាប្រឈមដ៏សំខាន់
  • មហាវិទ្យាល័យវិជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តត្រូវបើកឲ្យដំណើរការវិញនៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ១៩៨០
  • សាលាសុខាភិបាលមជ្ឈិម និងខេត្តក្រុងបានបើកឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login