ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
ការសិក្សាស្នាដៃអក្សរសិល្ប៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការផ្តល់នៅមុខងារសំខាន់ៗដល់សង្គមមនុសស្សដូចជា មុខងារពុទ្ធិ មុខងារអប់រំនិងមុខងារសិល្ប៍វិទ្យាតាមប្រភេទនិងចលនានៃអក្សរសិល្ប៍ខ្មែរព្រាហ្មនិយម ពុទ្ធិនិយម ខេមរនិយមជាដើម ។ ក្នុងនោះដែរចលនាអក្សរសិល្ប៍ខេមរនិយមក៏មានតួនាទីអប់រំ ដល់មហាជនគ្រប់ស្រទាប់វណ្ណៈដើម្បីស្វែងយល់បញ្ហាជាក់ស្តែងដែលបានកើតឡើងនៅក្នុងសង្គម ។ ដោយបានមើលឃើញពីខ្លឹមសារសំខាន់របស់អក្សរសិល្ប៍ខេមរនិយមបែបនេះហើយទើបមានពំនោលមួយបានលើឡើងថា « តម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង » ។
តើតម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយម ឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងយ៉ាងដូចម្តេច ?
ដើម្បីបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយយើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ អក្សរសិល្ប៍ខេមរនិយម គឺជារឿងបែបមនុស្សលោកិយ ជារឿងរបស់ជាតិខ្មែរដែលយកសង្គមអាម្មណ៍មកចោទ និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមជាតិ ក្នុងគោលបំណងណែនាំអនុជន ខេមរជនឲ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសវាងអំពើអាក្រក់ ។ តថភាពជាក់ស្តែង សំដៅលើរឿងពិតប្រាកដប្រជាដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធ ។ដូចនេះរឿងបែបមនុស្សលោកិយ ជារៀងរបស់ជាតិខ្មែរដែលសង្គមអារម្មណ៍បានលើកមកចោទ និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមក្នុងគោលបំណងណែនាំ អនុជន ខេមរជនឲ្យស្រឡាញ់អំពើល្អ ស្អប់ចៀសវាងអំពើអាក្រក់ជារឿងប្រាកដប្រជាដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធឆ្លុះបញ្ចាំងសង្គមគ្រប់សម័យកាលពិតមែន ។
ជាការពិតណាស់អក្សរសិល្ប៍ខេមរនិយមជាអក្សរសិល្ប៍ដែលអ្នកនិពន្ធចេះលើកយកតថភាពសង្គមខ្មែរពិតៗដូចជា ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ សិល្បះ ការសិក្សាអប់រំ ឬផ្នត់គំនិតនៃជនជាតិខ្មែរមកធ្វើការឆ្លុះបញ្ចាំងតាមរយៈសិល្ប៍វិធីរបស់ខ្លួន ។ ជាក់ស្តែងរឿងក្នុងរឿងទុំទាវវិញភិក្ខុសោមក៏បានបង្ហាញពីផ្នត់គំនិតប្រជាជនខ្មែរប្រកាន់ភ្ជាប់តាំងពីដើមរៀងមកនៅបញ្ហាជំនឿ ក្នុងនោះមានជំនឿទៅលើការទស្សន៍មាយ កម្មផលនិងសាសនា មន្តអាគម ។ យ៉ាងណាមិញទុំមុនសឹកដើម្បីទៅរកនាងទាវ លោកគ្រូឧបជ្ឈាយ៍បានធ្វើការទស្សន៍ទាយទៅឃើញថានិងត្រូវស្លាប់បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខនិងត្រូវមានបុណ្យស័ក្តធំ « អាញវាយលេខលុបគ្រប់ជើងហោលេខឆ្លើយឡើងថាកុំពារ កុំពុះទំលុះក្រែងវេទនាឃើញថានេនពេជ្រគេចគ្រាន់បើ » ។ នេនពេជ្រសឹកចុះខែបុស្សបាន ទុំឯងឈប់ប្រសើរចាំដល់វិសាខសិនសឹមដើរ សឹកហើយត្រូវលើកបានជាធំ » ។ ដោយសារតែទុំមិនស្គាល់តាមទំនាយគ្រូបែបនេះហើយ ទើបត្រូវបាត់បង់ជីវីតនៅទីបំផុតនោះ ៕ ស្របជាមួយនិងរឿងដដែលនេះបានបង្ហាញឲ្យឃើញពីវិស័យជំនឿមួយទៀត ដែលគេជឿលើកម្មផល ។ ដូចករណីទុំក្រោយពីគ្រូមិនឲ្យសឹករួចមកខ្លួនក៏មានការឈឺចាប់ជាខ្លាំង ដោយសារតែនឹកនាងទាវខ្លាំងពេក រួចក៏សម្រេចចិត្តសឹកតែម្នាក់ឯង ហើយបានចោទប្រកាន់ថាសេចក្តីស្នេហាគឹកើតចេញពីកម្មទៅវិញ ៖ មិនស្តាយផ្នួសប្រាណបានប៉ុនសក់ កម្មនាំកញ្ជក់ឲ្យងងឹត មោហ៍បាំងឆ្នាំងគ្រប់ក្រសោបរឹត គ្មានគិតគ្មានគួរលោកគ្រូខ្ញាល់ » ។ជាងនេះទៅទៀតនៅសម័យលង្វែកទោះបីជាមានការគោរពបូជាពុទ្ធសាសនាក៏មែនពិត តែសាសនាព្រាហ្មនៅតែមានឥទ្ធិពលដដែល ។ ដូចជាទុំចេះប្រើមន្តអាគមក្នុងសូត្រផ្តុំសេកប្រឹងម្សៅ ក្រោយពីទទួលគ្រឿងបរិក្ខាពីនាងទាវតាមរយៈនាងនោ ដែលយកមកប្រគេននោះ ។ ជាក់ស្តែងដោយនាងទាវមានចិត្តស្រឡាញ់ទុំផងក្រោយពីនាងបួងសួងរួចនាងក៏យកផាហ៊ុមដន្លាប់ ម្លូស្លាបារី ឲ្យនាងនោយកទៅប្រគេនទុំព្រោះនាងកំពុងចូលម្លប់ ។ នេនទុំក៏« ឈប់អង់បន្តិចសែកប្រេងម្សៅ រំលឹកដល់មន្តសារិកា លិនថោងរឹករលឹករកសិម្លិលឺហៅយកមណឺចិន្តា » ។ ទាំងសុទ្ធតែជាមន្តអាគមនមេស្នេហ៍ដែលជាជំនឿមួយក្នុងឥទ្ធិពលសាសាសនាព្រាហ្មណ៍និយមក្នុងចំណោមជំនឿទាំងឡាយ ដែលខ្មែរបានប្រកាន់យករហូតមកដល់ពេលនេះ ។ជាក់ស្តែងក្នុងដំណើររឿង កុលាបប៉ៃលិន ជាទឹកដីកម្ពុជាដ៏ល្បីល្បាញ សម្បូរត្បូងមានតម្លៃសិ្ថតនៅទិសនិរតីទីរួមខេត្តបាត់ដំបង ។ អ្នកនិពន្ធ ញ៉ុក ថែម បានលើកយកវិស័យសង្គមជាច្រើនមកបង្ហាញតាមអក្សរសិល្ប៍នៃសិល្ប៍វិធីរបស់គាត់ក្នុងនោះយើងឃើញថាក្នុងវិស័យវប្បធម៌ដំណើររឿងកុលាបប៉ៃលិនបានប្រាប់ឲ្យយើងដឹងថា សម័យនោះមានសាលារៀន ហើយយុវជនខ្មែរបានសិក្សារៀនសូត្រដូចជាចៅចិត្រចេះបើកឡាន និងចេះជួសជុលម៉ាស៊ីន ។ ជាមួយគ្នានេះដែលគេឃើញថាប្រជាជនខ្មែរហើយកម្មករមានចិត្តស្មោះត្រង់និងគោរពចៅហ្វាយនាយដូចជាពូកកម្មករដទៃទៀត ព្រមទាំងចៅចិត្រដែរមានចិត្តស្មោះត្រង់ចំពោះលោកហ្លួងរតនៈសម្បត្តិ ។ ចំណែកវិស័យសេដ្ឋកិច្ចវិញយើងឃើញថាប៉ៃលិនជាតំបន់រ៉ែត្បូង ហើយមានថៅកែប្រកបអាជីវកម្មត្បូងដោយមានជួលកម្មករឲ្យជីកត្បូង នៅតាមរណ្តៅច្រើនមានការជួញដូរត្បូងមានតម្លៃ ដើម្បីលក់ឬទីញវត្ថុចាំបាច់ត្រូវធ្វើដំណើរមកផ្សារសង្កែងក្រុងបាត់ដំបងដោយធ្វើដំណើរ តាមរថយន្តកាត់ព្រៃភ្នំតាមផ្លូវដ៏លំបាក ។ បន្ថែមពីនេះទៀតរឿងភូមិតិរិឆ្ឋានដែលជាវណ្ណកម្មពីរនាក់ របស់លោកឌឹក តាម និងលោកឌឿក អ៊ី បានលាតត្រដាងពីបញ្ហាជីវភាពរស់នៅរបស់ប្រជាជននៅសម័យអាណានិគមនបារាំងឆ្នាំ ១៨៦៣.១៩៥៣ បានកេណ្ឌប្រជាជនខ្មែរធ្វើជាទាហានដើម្បីទៅជួយច្បាំងបារាំងក្នុងលោកទី១នោះនៅ ( ១៩១៤.១៩១៨ ) ។ លើសពីនេះទៅទៀត លើវិស័យជំនឿផ្សេងៗមានការជឿលើវត្ថុស័ក្តសិទ្ធិ គឺថេរព្រះវិហារកែវមរកតដូចជាក្រោយពីប្រមូលទាហានកំណែនបានគ្រប់ចំនួនហើយទាហានទាំងនោះនៅស្នាក់នៅក្នងុថែរព្រះវិហារកែវមរកត ។ ប៉ុន្តែពួកគេលែងគោរពទំនៀមទម្លាបខ្មែរខ្លះស្រែកហ៊ោឡូឡាធ្វើឬកតាមបារាំង ខ្លះរៀនដើរពើងទ្រូងខ្លះទៀតខំហាត់និយាយបារាំង ធ្វើឲ្យទីវត្តអារាមបាត់សេចក្តីស្ងប់ស្ងាត់ ធ្វើឲ្យទាហានខ្លះជុះអាចម៍ ខ្លះឈឺពោះ ខ្លញគ្រុនញាក់ញ័រ ព្រោះទាហានទាំងនោះមិនជឿលើវត្ថុស័ក្កសិទ្ធិ ។ បន្ថែមពីនេះដែរខ្មែរយើងនិយមជឿលើអ្នកតា ដូចជានារីដែលមានសង្សាលួចនិយាយនិងអ្នកតាដងកើ « សូមលោកតាជួយមើលសង្សាកុំឲ្យបាត់មរតកនៅស្រុកបារាំង » ។
សរុបសេចក្តីមកឃើញថា តម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមបានឆ្លុះបញ្ចាំងតថភាពជាក់ស្ទែងតាមរយៈវិស័យផ្សេងៗនៅក្នុងសង្គមយើងដូចជាជំនឿ សាសនា ទំនៀមទម្លាប់ របបគ្រប់ប្រទេសពិតប្រាកដមែន ។
ឆ្លងតាមការបកស្រាយប្រធានពិតជាមានអត្ថន័យល្អ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរនៅសម័យទំនើបសម្រាប់ជួយបណ្តុះស្មារតីប្រជាជនខ្មែរស្វែងយល់ពីបញ្ហារបបសង្គមតាមរយៈស្នាដៃអក្សរសិល្ប៍ក្នុងផ្តល់ជាគតិត្រិះរិះពិចារណាពីស្ថានភាពស្រុកទេសដែលបានកើតឡើងកន្លងមក ។ ដូចនេះយើងជាយុវជនទំពាំងស្នងឬស្សីខិតខំក្រេបជញ្ជក់យកចំណេះវិជ្ជាឲ្យមានប្រយោជន៍ដើម្បីជួយបម្រើប្រទេសជាតិ ។