អំណាចដែលអាចផ្ទេរបានមានដូចជា ៖
- ស្តាប់ចម្លើយសាក្សី បើក្នុងពេលស្តាប់ចម្លើយ មានលេចចេញនូវតម្រុយពិរុទ្ធភាពប្រឆាំងនឹងសាក្សីការស្តាប់ចម្លើយត្រូវបញ្ចប់ ដើម្បីឲ្យមន្ត្រីនគរបាលយុត្តិធម៌ផ្តល់ដំណឹងភ្លាមទៅចៅក្រមស៊ើបសួរ ។
- ការឆែកឆេរ និងការចាប់វត្ថុ ដោយគោរពលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៥៩ និង១៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
- ការឃាត់ខ្លួន អំណាចត្រួតពិនិត្យដែលធ្វើដោយព្រះរាជអាជ្ញាក្នុងក្របខណ្ឌនៃការស៊ើបអង្កេតតាមផ្លូវតុលាការត្រូវធ្វើដោយចៅក្រមស៊ើបសួរនៅពេលឃាត់ខ្លួនក្នុងក្របខណ្ឌនៃការចាត់ឲ្យស៊ើបសួរជំនួស ។
- ការស្តាប់ និងការថតការសន្ទានតាមទូរស័ព្ទ នឹងការចាប់ការឆ្លងឆ្លើយតាមមធ្យោយបាយទូរគមនាគមន៍ ។