Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីងធិប្បាយ

                 រឿងទុំទាវគឺជាវណ្ណកម្មអក្សរសិល្ប៍ដែលបានប្រសូត្រចេញអំពីទឹកដៃដ៏ប៉ិនប្រសប់របស់កវីនិពន្ធខ្មែរគឹព្រះបទុមត្ថេរ សោម ដែលស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ប្រភេទអក្សរសិល្ប៍ទំនើប ។ ដោយវិភាគលើបញ្ហានេះហើយមានមតិមួយចំនួននិយាយថា « ទុំទាវជាមនុស្សគម្រូ  »ហើយអ្នកខ្លះទៀត « ទុំទាវជាមនុស្សគម្រក់ទៅវិញ » ។

                 តើមតិទាំងពីរខាងលើនេះមួយណាសមហេតុផលជាង ?

                 ដើម្បីធ្វើការពិចារណាឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយយើងគប្បីត្រូវយល់នូវអត្ថន៍យរបស់ពាក្យគន្លឹះជាមុនសិន ។មនុស្សគម្រូ មានន័យថាជាមនុស្សដែលគេអាចយកធ្វើជាគ្រូបាន និងជាមនុស្សដែលគេយកតម្រាប់តាម ។ ឯ មនុស្សគម្រក់ វិញជាមនុស្សដែលអន់ដែលពុំគួររាប់អាន ។​ដូចនេះអត្ថន័យរបស់ប្រធានខាងលើនេះ គឺមតិខ្លះយល់ថា ទុំទាវជាមនុស្សដែលគេអាចយកជាគម្រូអាចយកជាគ្រូមនុស្សដែលគេអាចយកតម្រាប់តាម ។ ហើយមតិខ្លះទៀតបានយល់ថា ទុំទាវគឺជាមនុស្សធន់ងន់ ដោយពុំគួររាប់អានទៅវិញ ៕​

                 ជាការពិតណាស់បើផ្អែកតាមអ្នកធ្វើបដិវត្តស្នេហាយល់ថា ទុំទាវគឹជាមនុស្សគម្រូ ។ កាលណានិយាយអំពីតួអង្គឯកទុំនិងទាវ យើងច្បាស់ជាមើលឃើញពីគុណសម្បត្តិរបស់តួង្គទាំងពីរនេះហើយ ។ ទុំគឺជាមនុស្សប្រកបដោយគុណសម្បត្តិខ្ពស់ ពោលគឺមានសេចក្តីក្លាហាន ហ៊ានទទួលស្គាល់កាពិត ។ ត្រង់ចំណុចនេះយើងអាចដឹងបានតាមរយៈសកម្មភាពរបស់ទុំនៅចំពោះមុខព្រះរាជាទុំហ៊ានសារភាពស្នេហានៅចំពោះមុខព្រះរាមា ដែលជាស្តេចផែនដីដោយមិនមានការខ្លាចអំណាចព្រះរាជានោះឡើយ ។ មួយវិញទៀត ទុំជាមនុស្សដែលមានស្នេហាស្មោះនិងដាច់ខាតជាមួយទាវ ។ ទោះបីជាមេឃរលំភ្នំរលយ អាកាសធាតុរាំងស្ងួត ក៏ទុំនៅតែតស៊ូប្តូរផ្តាច់រស់នៅជាមួយទាវដោយឥផតលក្ខខណ្ឌ ។ យ៉ាងណាមិញទុំជាបុគ្គលប្រាកដនិយមពឹងលើសមត្ថភាពផ្ទាល់ខ្លួន ដោយមិនពឹងពាក់អ្នកដទៃឡើយ​។ ត្រង់ចំណុចនេះយើងឃើញថានៅពេលដែលព្រះរាជាដឹងថាទាវចូលរោងការជាមួយ ម៉ឺន ងួន ដែលជាកូនអរជួនស្តេចត្រាញ់ខេត្តត្បូងឃ្មុំ នោះគឺព្រះអង្គបានប្រគល់រាជសារឲ្យទីទុំដើម្បីបញ្ឈប់ពិធីមង្គលការតែទុំពុំបានបង្ហាញរាជសារដល់បក្សពួកអរជូននោះទេ ។ លើសពីនេះទៀតទុំគឺជាបុគ្គលមួយរូប ដែលសុខចិត្តស្លាប់ខ្លូនមិនខ្លបខ្លាច មិនរណប មន្រ្តីសក្តិភូមិ រួមមានអរជុន និងម៉ឺនងួន នោះទេពោលគឺដរាបណាទុំនៅមានជីវីត នោះទុំនឹងតស៊ូដល់ដង្ហើមចុងក្រោយ ។ ដោយឡែកបើនិយាយអំពីពតួអង្គទាវវិញ យើងក៏ឃើញមានចំណុចជាច្រើនដែលជាគុណសម្បត្តិរបស់នាងទាវផងដែរ ។ នាងទាវគឺជនាររីខ្មែរមួយរូបដែលប្រកបទៅដោយខ្លឹមសារនៃភក្តីភាពស្នេហា ដែឡហ៊ានប្រកែកនិងម្តាយ « ថាបើមែព្រមល្មមនិងគេកូនម៉ែទំនេរមានប្រុសស្រី លើកឲ្យគេទៅទោះពីរបី តាមម៉ែមេត្រីឲ្យថ្វីខ្ញុំ »  ។ ទាវហ៊ានសារភាពស្នេហានៅចំពោះមុខព្រះរាជា ពោលគឺចំពោះមុខព្រះរាមាតែម្តង ។ មួយវិញទៀត ទាវហ៊ានប្រកែកនិងអរជូន ម៉ឺនងួន ថែមទៀតផង  ។ ទន្ទឹមនិងនេះ ទាវមិនឈ្លក់និងទ្រព្យសម្បត្តិ បណ្យស័ក្តិ ទោះបីនាងទាវដឹងថាអរជូនជាស្តេចត្រាញ់ ដ៏មានអំណាចយ៉ាងណាក៏ដោយ « ឧកញ៉អរជូនមំាមួនពេក ធម្មតាក្រោមមេឃតូចជាងធំមានឬទ្ធិអំណាចឥតជំនុំ កាប់ចាក់រាយដំពុំប្រណី » ។ ពិសេសជាងនេះ ទាវគឹជាកូនស្រីមួយរូបដែលប្រកបទៅដោយកត្តញ្ញូភាពចំពោះម្តាយ ដូចករណីនៅពេលដែលម្តាយឈឺ នាងសុខចិត្តលាទុំមកមើលម្តាយដោយក្តីតក់ស្លុតជាទីបំផុត ។ មិនតែប៉ុណ្ណោះទាវមានសេចក្តីក្លាហានហ៊ានប្រឆាំងនិងទំនៀមទម្លាប់ « នំមិនធំជាងនាឡិ » និងហ៊ានប្រឆាំងរបបសក្តិភូមិដោយឥតភ័យខ្លាច  ។

                 សរុបសេចក្តីមកដោយទុំមានភក្តីភាពមានសេចក្តីក្លាហាន ហ៊ាននិយាយការពិតមិនខ្លាចស្លាប់មិនឈ្លក់និងទ្រព្យអាងលើសមត្ថភាពផ្ទាល់ខ្លួនហ៊ានប្រឆាំងទំនៀមទម្លាប់ចាស់គំរិលមិនញញើតនិងរបបសក្តិភូមិនោះទុំនិងទាវសមជាមនុសុ្សគម្រូមែន ។

                 ក៏ប៉ុន្តែទោះបីជាការលើកឡើងខាងលើនេះមានអំណះអំណាងរឹងមាំយ៉ាងនេះក្តីក៏នៅមានមតិមួយចំនួនទៀត ពិសេសពួកប្រណៃនិយមយល់ថា ទុំទាវជាមនុស្សគម្រក់ ។ ពិតណាស់យើងឃើញថាទាំងទុំនិងទាវ សុទ្ធតែមានគុណវិបត្តិវៀងៗខ្លួន ។​ទុំបានកុហកម្តាយនិងគ្រូត្រង់ចំណុចនេះយើងងាចនិយាយបានថា ដោយសារតែចិត្ត របស់ទុំចង់សឹកពេកទុំបានកុហុកម្តាយថាខ្លួនបានឆាន់នំចិន នំយួនធ្វើឲ្យឈឺពោះបួសតទៅទៀតមិនកើត ។​ពាក្យសម្តីនេះក្នុងន័យឲ្យម្តាយជួយសុំគ្រូដើម្បីឲ្យសុំសឹក តែនៅតែមិនបានសម្រេចដដែល ។ ផ្អែកតាមដំណើររឿងយើងឃើញថាទុំត្រូវបរាជិកព្រោះហ៊ានលួចសឹក និងស្រឡាញ់ស្រីក្នុងនាមជាសង្ឃ ។ មួយវិញទៀតទុំជាមនុស្សគន្លងប្រពៃណីពោលគឺបានរួមរក្សមុនពេលរៀបការជាមួយនាងទាវដោយមិនគោរពប្រពៃណីរបស់ខ្មែរ ។ លើសពីនេះទុំជាមនុស្សដែលយកសុរារាជាត្រីមុខគឹមុនពេលដែលទុំបម្រុងនិងយករាជសារដើម្បីបញ្ចប់មង្គលការរបស់ ម៉ឺន ងួន ទុំបានផឹកស្រាស្រវឹងជោគជាំលែងដឹងខុសត្រូវ  ។ ទីបំផុតទុំបានក្លាយជាមនុស្សដែលស្លាប់ខ្លនព្រោះស្រីដោយសារតែនាងទាវគឺទុំត្រូវបានកែប្រែជីវីតរបស់គេស្ទើតែមួយរយភាគរយ ទើបទីបំផុតត្រូវបានបក្សពួកអឬជូនអូសទុំយកទៅសម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុត ។ រីឯនាងទាវវិញ ក៏មានចំណុចងវិជ្ជមានដែលជាគុណវិបត្តិមិនតិចនោះដែរ ។ យើងឃើញថាទាវហ៊ានលួចទុំមុនពេលចូលម្លប់ ។ ទង្វើនេះត្រូវបានគេចាត់ទុកជាការប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរ ទៅនិងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ។ នាងទាវពុំគោរពម៉ែឪធ្វើឲ្យម៉ែឪបាត់បង់កិត្តិយស ។ នាងទាវជាមនុស្សព្រើលដែលហ៊ានរួមរក្សមុនពេលរៀបការដែលគេកំណត់ថា « ទុំមុនស្រគាល » ។ មួយវិញទៀតយើងឃើញថា នាងទាវស្រឡាញ់ទុំជ្រុលពុំបានជួយណែនាំប្តី ។ ពិតណាស់ប្តីប្រពន្ឌត្រវតែចេះណែនាំគ្នាទៅវិញទៅមកបើឃើញនរណាម្នាក់ប្រព្រឹត្តិខុសឆ្គង ឬមិនទំនងដោយប្រការណាមួយ ។ តែនាងទាវវិញឃើញថាពេលទុំផឹកស្រាបែរជាចាក់ស្រាឲ្យទុំផឹកថែម ។

                 សរុបមកដោយទុំបានកុហកគ្រូនិងម្តាយបរាជិក យកស្រាជាត្រីមុខយកស្នេហាធំជាងជីវីត ។ ឯទាវពុំគោរពម៉ែឪស្រឡាញ់ប្តីជ្រុលពុំបានជួយអប់រំប្តី ហើយអ្នកទាំងពីរសុទ្ធតែបានកន្លងប្រពៃណីទំនៀមទម្លាប់ « ទុំមុនស្រគាល » នោះទុំទារសមទទួលងារជាមនុស្សគម្រក់មិនខុសឡើយ ។

                 ជារួមបើឯកភាពថាទុំជាមនុស្សគម្រូពុំសមស្របទេ ព្រោះទុំទាវក៏មានកំហុសច្រើនដែរ ។ បើឯកសារជាទុំទាវជាមនុស្សគម្រក់វិញក៏ពុំសមស្របដូចគ្នាព្រោះទុំទាវបានធ្វើបដិវត្តស្នេហានិងទំនៀមទម្លាប់ « នំមិនធំជាងនាឡិ » ពិសេសសម្រាប់ប្រឆាំងនិងរបបសក្តិភូមិថែមទៀងផង ។ យើងយល់ថាទុំទាវពុំមែនជាមនុស្សគម្រូហើយក៏មិនមែនជាមនុស្សគម្រកដែរតែជាមនុស្សពិសេសដែលយើងអាចយកជាបទពិសោធន៍ក្នុងការរស់នៅពិសេសក្នុងការជ្រើសរើសគូស្រករបាន ។

                 ឆ្លងតាមការពិចារណាខាងលើរួចមក យើងអាចវាយតម្លៃជាចុងក្រោយបានថាមតិទាំងពីរខ្វះខាតរៀងខ្លួន ព្រោះតួអង្គទុំនិងទាវមានលក្ខណៈគម្រូផងនិងគម្រកផង ។ ដូចនេះយើងត្រូវយកតួអង្គទុំនិងទាវធ្វើបទពិសោធន៍ពិសេសក្នុងការជ្រើសរើសគូស្រករ ។ តើចំណុចណាគួរអនុវត្តន៍តាមហើយចំណុចណាគួរចៀសវាងទោះជាអ្នកនិពន្ធចង់បំផុសឲ្យខ្មែរចេះធ្វើបដិវត្តន៍ស្នេហាក៏ដោយ ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login