Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពណ៌នានយោបាយអព្យាក្រឹត្យននៅក្នុងរបបសង្គ​មរាស្រ្តនិយម ( ឆ្នាំ១៩៥៣. ១៩៧០ ) ៖

មូលហេតុបណ្តាលឲ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត្យៈ

  • អនុវត្តន៍តាមសេចក្តីសម្រេចរបស់សន្និសិទក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ដែលស្នើរដោយសូវៀត និងចិន
  • កម្ពុជាចង់រួមរស់ដៅយសន្តិសហវិជ្ជមានជាមួយបណ្តាលប្រទេសនានាលើពិភពលោកពិសេសប្រទេសជិតខាង

ដើម្បពង្រឹងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្តនិយមៈ

  • ១៨ មីនា ១៩៥៤ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្តេចនរោត្តម សីហនុ បានចុំហត្ថលេខាជាមួយលោក នេរុ លើសេចក្តីប្រកាសរួមមួយ គឹការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
  • ១៨.២៤ មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ី អាហ្រ្វិក នាទីក្រុងបានឌុង ព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹត និងបានរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព
  • ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត្យ
  • ១៩៥៦ នៅទីក្រុងប្រ៊ិយូនី ព្រះអង្គបានចុះហត្ថលេខា លើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ ។

លទ្ធផលនៃនយោបាយ

ជំហានដំបូង

  • កម្ពុជាល្បីសុសសាយក្នុងតំបន់
  • បក្សប្រឆាំងពុំហ៊ានជំទាស់ ហើយសរសើរពីនយោ​បាយនេះ
  • កម្ពុជាបានសុខសន្តិភាពរយៈពេល១៥ឆ្នាំ ( ១៩៥៥.១៩៧០ ) ស្របពេលដែលប្រទេសជិតខាងជួបសង្គ្រាម

ដំណាក់កាលសង្គ្រាមត្រជាក់ៈ នយោបាយអព្យាក្រឹត្យកាន់តែចុះខ្សោយទៅដោយសារៈ

  • មហាអំណាចមនោគមនវិជ្ជាទាំងពីរ សេរី និងកុម្មុយនីស ពុំទុកកម្ពុជាក្នុងមាគ៌ា សន្តិភាពនិងបំពានលើនយោបាអព្យាក្រឹត្យ
  • ជំនួយពីសហរដ្ឋអាមេរិច មានចរិតចិញ្ចឹមពួកស្តាំនិយម
  • ប្រទេសថៃឧបត្ថមគាំទ្រចលនាខ្មែរសេរីឲ្យវាយតម្លៃសង្គមរាស្រ្តនិយម
  • វៀតណាមខាងត្បូងឈ្លានពានព្រំដែនរបស់កម្ពុជា
  • វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំជូមូញឆ្លងកាត់ទឹកដីខ្មែរ និងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
  • សង្គមរាស្រ្តនិយមអនុវត្តន៍នយោបាយ អព្យាក្រឹត្យមិនចំទិសដៅដោយលំអៀងទៅរកកុម្មុយនីស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login