ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦១- តើអេកូទេសចរណ៍សំដៅដល់អ្វី ?
៦២- តើអេកូឡាបិលសំដៅដល់អ្វី ?
៦៣- តើអ្នកធ្វើដំណើរកម្សាន្តសំដៅដល់អ្វី ?
៦៤- តើអ្នកនាំក្រុមទេសចរសំដៅដល់អ្វី ?
៦៥- តើអ្នកទទួលដោះស្រាយវិវាទសំដៅដល់អ្វី ?
៦៦- តើឧស្សាហកម្មទេសចរណ៍សំដៅដល់អ្វី ?
ចម្លើយ
៦១- អេកូទេសចរណ៍ សំដៅដល់ទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌តំបន់ជួយលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ផ្តល់បទពិសោធន៍ល្អដល់ទេសចរ និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងកម្សាន្ត កោតសរសើរ រៀនសូត្រពីធម្មជាតិ ។
៦២- អេកូឡាបិល សំដៅដល់ស្លាកសញ្ញាបរិស្ថានពិសេស ដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៧សម្រាប់ផលិតផលអេកូទេសចរណ៍ ។
៦៣- អ្នកធ្វើដំណើរកម្សាន្ត សំដៅដល់បុគ្គលទាំងឡាយ ជាជនជាតិកម្ពុជា ឬជនបរទេសដែលធ្វើដំណើរទៅកាន់តំបន់ណាណាមួយ ដើម្បីសម្រាកលំហែកម្សាន្ត ធុរកិច្ច និងធ្វើសកម្មភាពទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ក្នុងអំឡុងពេលតិចជាងមួយយប់ ។
៦៤- អ្នកនាំក្រុមទេសចរ សំដៅដល់បុគ្គលដែលការីទេសចរណ៍បានចាត់ឲ្យបំពេញតួនាទី និងភារកិច្ចជាអ្នកនាំក្រុមទេសចរ ក្នុងរយៈពេលនៃការប្រើប្រាស់ខ្សែទស្សនកិច្ចជួយសម្របសម្រួល និងបង្កភាពងាយស្រួលដល់ការអនុវត្ត ការងារនៃមគ្គុទេសក៍ទេសចរណ៍ ។
៦៥- អ្នកទទួលដោះស្រាយវិវាទ សំដៅដល់មន្រ្តីដែលត្រូវបានតែងតាំងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទទួលតួនាទីជាអ្នកទទួលដោះស្រាយវិវាទទេសចរណ៍ ដូចមានចែងនៅក្នុងមាត្រា៥៤ និងមាត្រា៥៥នៃច្បាប់ស្តីពីទេសចរណ៍ ។
៦៦- ឧស្សាហកម្មទេសចរណ៍ សំដៅដល់ផ្នែកមួយនៃឧស្សាហកម្មសេវាកម្ម ដែលបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ទេសចរ និងសង្គមដោយរួមមានជាសម្បទា ឬសេវាកម្មទាំងឡាយដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងជួយបង្កឲ្យមានភាពអាចអនុវត្តទៅបាននៃខ្សែទស្សនកិច្ច ។