ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើពន្ធប៉ាតង់ជាអ្វី ?
២- តើមូលដ្ឋានគិតពន្ធប៉ាតង់ជាអ្វី ?
៣- តើពន្ធប៉ាតង់ត្រូវគណនាយ៉ាងដូចម្តេច ?
៤- តើពន្ធប៉ាតង់ត្រូវបង់នៅពេលណា ?
៥- តើត្រូវបង់ពន្ធប៉ាតង់នៅទីកន្លែងណា ?
ចម្លើយ
១- ពន្ធប៉ាតង់ ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំ ដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាជារៀងរាល់ឆ្នាំ ។ សម្រាប់សហគ្រាស/ក្រុមហ៊ុន ដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ ។ សហគ្រាស/ក្រុមហ៊ុនដែលមានសាខា-ឃ្លាំង-រោងចក្រ-រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា ។
២- មូលដ្ឋានគិតពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម ៖
៣- ពន្ធប៉ាតង់ត្រូវគណនាដោយប្រើប្រាស់តារាងដូចខាងក្រោម ៖
ប្រាក់ពន្ធប៉ាតង់ខ្ពស់បំផុតគឺ ១,១៤០,០០០រៀល ។
ឧទាហរណ៍ ផ្ទះសំណាក់ ក ជាអជីវកម្មដ្ឋានចាស់ ដែលមានផលរបរសរុប ៩០០,០០០,០០០ រៀលក្នុងឆ្នាំ២០១១ ។ ពន្ធប៉ាតង់ឆ្នាំ២០១២ ត្រូវគណនាដូចខាងក្រោម ៖
=(៩០០,០០០,០០០ - ១០០,០០០,០០០) x ០.០០១ + ២៤០,០០០
=(៨០០,០០០,០០០ x ០.០០១) + ២៤០,០០០
=៨០០,០០០ + ២៤០,០០០
=១,០៤០,០០០ រៀល
៤- ពន្ធប៉ាតង់ត្រូវបង់នៅពេល ៖
៥- ត្រូវបង់ពន្ធប៉ាតង់នៅទីកន្លែងដូចជា ៖