2020-01-16 15:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើពន្ធលើអចលនទ្រព្យ ត្រូវមានការលើកលែងឬទេ ?
៧- តើបុគ្គលណាខ្លះដែលមានកាតព្វកិច្ច ដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ?
៨- តើឯកសារអ្វីខ្លះដែលចាំបាច់ត្រូវភ្ជាប់ជាមួយ នៅពេលចុះបញ្ជីលើអចលនទ្រព្យ ?
៩- មូលហេតុអ្វីបានជាតម្លៃអចលនទ្រព្យក្នុងប្រកាសកំណត់ជាដុល្លារ រីឯការប្រកាសបង់ពន្ធជាប្រាក់រៀល ?
១០- អចលនទ្រព្យមួយកន្លែង មានដី និងអគា ដែលមានតម្លៃត្រូវជាប់ពន្ធលើអចលនទ្រព្យ ប៉ុន្តែ អចលនទ្រព្យនោះ មិនទាន់មានបណ្ណកាន់កាប់ស្របច្បាប់នៅឡើយទេ (មិនទាន់ចុះបញ្ជីនៅរដ្ឋបាលសុរិយោដី ហើយមានអ្នកស្នាក់នៅច្រើនគ្រួសារក្នុងនោះ ។ តើការប្រកាស និងគណនាប្រាក់ពន្ធ ត្រូវធ្វើឡើងយ៉ាងដូចម្តេច ? ហើយនរណាជាអ្នកទទួលខុសត្រូវក្នុងការបង់ពន្ធ ?
ចម្លើយ
៦- តាមប្រកាសលេខ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១ ពន្ធលើអចលនទ្រព្យនេះ ត្រូវបានលើកលែង ដូចខាងក្រោម ៖
- ត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌
- គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន ។
ការលើកលែងពន្ធនេះ មិនរាប់បញ្ចូលទេ ចំពោះ ៖
- អចលនទ្រព្យដែលត្រូវបានជួល ឬផ្តល់ឱ្យបណ្តោះអាសន្ន សម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌
- អចលនទ្រព្យជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ដែលបានជួល ឬផ្តល់ជាបណ្តោះអាសន្ន ឱ្យទៅសហគមន៍ ឬបុគ្គលណាមួយ ដែលប្រើប្រាស់អចលនទ្រព្យនោះក្រៅពីគោលដៅសាសនា និងសប្បុរសធម៌ ។
ក- បេសកកម្មការទូត ឬកុងស៊ុលបរទេស
ខ- អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ។
៧- រូបវន្តបុគ្គល ឬនិតិបុគ្គលទាំងឡាយណា ដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ជាអ្នកដែលមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ។
៨- នៅពេលចុះបញ្ជីពន្ធលើអចលនទ្រព្យ ម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចខាងក្រោម ៖
៩- យោងតាមប្រកាសលេខ ៣៧១ សហវ.ប្រក ស្ដីពីតម្លៃគិតពន្ធលើអចលនទ្រព្យ តម្លៃគិតពន្ធអចលនទ្រព្យកំណត់ជាប្រាក់ដុល្លារ ប៉ុន្តែក្នុងលិខិតប្រកាសពន្ធអចលនទ្រព្យ បានកំណត់ជាប្រាក់រៀល ។ មូលហេតុដែលតម្លៃគិតពន្ធកំណត់ជាប្រាក់ដុល្លារ ព្រោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តចង់សម្រួលអ្នកជាប់ពន្ធអោយងាយយល់ ដោយហេតុថា តម្លៃអចលនទ្រព្យតាមទីផ្សារសព្វថ្ងៃ គេនិយមគិតជាដុល្លារ ។ ទន្ទឹមនឹងនោះដែរ ការបង់ប្រាក់ពន្ធចូលថវិការដ្ឋត្រូវបង់ជាប្រាក់រៀល ដូច្នេះហើយ បានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវកំណត់អត្រាប្តូរប្រាក់ជារៀងរាល់ឆ្នាំ ។ សម្រាប់ឆ្នាំ ២០១១នេះ យោងប្រកាសលេខ៥២៥សហវ អពដប្រក ចុះថ្ងៃទី ២៧ ខែ កក្កដាឆ្នាំ ២០១១ អត្រាប្តូរប្រាក់ស្ករ គឺ១ ដុល្លារសហរដ្ឋ អាមេរិកស្មើនឹង ៤០០០ រៀល ។
១០- ករណីបែបនេះ ឧទាហរណ៍ថា មាន ៣គ្រួសារ ដែលបាន និងកំពុងស្នាក់នៅក្នុងទីតាំងអចលនទ្រព្យនោះ តំណាងគ្រួសារនីមួយៗដាក់លិខិតប្រកាសបង់ពន្ធរួមគ្នា ឬមួយក៏ចាត់តំណាងណាម្នាក់ជាអ្នកដាក់លិខិតប្រកាសបង់ពន្ធ ហើយការគណនាប្រាក់ពន្ធទៀត សោតគឺអនុញ្ញាតឱ្យដកតែ ១០០ លាន រៀលទេ ។ ក្នុងករណីដែលម្ចាស់អចលនទ្រព្យនោះ ចង់ទទួលបានការអនុញ្ញាតឱ្យដកលើសពី ១០០លានរៀល ពួកគាត់ត្រូវតែធ្វើការបំបែកកម្មសិទ្ធិអចលនទ្រព្យនោះជាបីចំណែក ហើយទៅចុះបញ្ជីនៅរដ្ឋបាលសុរិយោដី នោះពួកគាត់នឹងទទួលបានការអនុញ្ញាតឱ្យដក ១០០ លាន រៀល ក្នុងមួយបណ្ណកម្មសិទ្ធិ ។រីឯការទទួលខុសត្រូវក្នុងការបង់ពន្ធវិញ តំណាងទាំងបីគ្រួសារនោះ អាចធ្វើការបង់ទៅតាមសមាមាត្រនៃទំហំអចលនទ្រព្យដែលគ្រួសារនីមួយៗកាន់កាប់គ្រប់គ្រង ។