Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើគោលបំណងនៃការប្រមូលពន្ធលើអចលនទ្រព្យនេះ ធ្វើដើម្បីអ្វី ?

២- តើអចលនទ្រព្យណាខ្លះ ដែលត្រូវចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធ ? ហើយត្រូវបង់ពន្ធ នៅកន្លែងណា និងនៅពេលណា ?

៣- តើតម្លៃអចលនទ្រព្យត្រូវបានកំណត់ដូចម្តេច ? និងដោយអ្នកណា ?

៤- ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងស្វែងរកតម្លៃគិតពន្ធអចលនទ្រព្យ តើអគ្គនាយកដ្ឋានពន្ធដារ មានវិធានការបែបណាដែរ ?

៥- តើពន្ធលើអចលនទ្រព្យ កំណត់លើអ្វី ?

ចម្លើយ

១- ការប្រមូលពន្ធលើអចលនទ្រព្យ គឺធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់) សម្រាប់ធ្វើការអភិវឌ្ឍមូលដ្ឋាន ។

២- អចលនទ្រព្យដែលស្ថិតនៅក្នុងខណ្ឌនៃរាជធានី និងក្នុងក្រុងទាំង ២៦ នៃខេត្ត ត្រូវបំពេញទម្រង់ព័ត៌មានអចលនទ្រព្យ រួចយកទៅប្រគល់ជូនសាលាសង្កាត់ រយៈពេល ១០ថ្ងៃ ក្រោយពីបានទទួលទម្រង់ព័ត៌មានអចលនទ្រព្យ ។ ចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០ លានរៀល ត្រូវចុះបញ្ជីអចលនទ្រព្យតែម្តងគត់ ហើយត្រូវដាក់លិខិតប្រកាស និងគណនាប្រាក់ពន្ធ ដោយខ្លួនឯង ។ ពន្ធនេះ ត្រូវបង់នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ឬបង់តាមប្រព័ន្ធធនាគារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ ។

៣- តម្លៃអចលនទ្រព្យ ត្រូវបានរៀបចំដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ រាជធានី-ខេត្ត ដោយធ្វើការប្រៀបធៀបនឹងតម្លៃទីផ្សារ ព្រមទាំងមានការចូលរួមពីផ្នែកឯកជន ហើយកំណត់ដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

៤- ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់អចលនទ្រព្យក្នុងការទំនាក់ទំនង និងស្វែងរកតម្លៃគិតពន្ធ អគ្គនាយកដ្ឋានពន្ធដារបានណែនាំអោយបិទផ្សាយតារាងតម្លៃអចលនទ្រព្យ នៅតាមសាលាខណ្ឌ-សង្កាត់ នៃរាជធានី-ខេត្ត ហើយសាលាសង្កាត់ក៏បានកសាងផែនទីផ្លូវក្នុងសង្កាត់របស់ខ្លួន ព្រមទាំងបានដាក់តម្លៃគិតពន្ធនៅតាមផ្លូវទាំងនោះ ដោយយោងប្រកាសលេខ ៣៧១ សហវ.ប្រក ចុះថ្ងៃ០៥ ខែឧសភា ឆ្នាំ២០១១ ស្ដីពីតម្លៃគិតពន្ធលើអចលនទ្រព្យធ្វើជាមូលដ្ឋាន និងអាចទំនាក់ទំនងទៅសាខាពន្ធដារខេត្ត-ខណ្ឌ ក្រុមការងារសង្កាត់ មេភូមិ ឬប្រធានក្រុម ដែលនៅជិតនោះ ។

៥- ពន្ធនេះកំណត់លើ “អចលនទ្រព្យ” រួមមាន ៖ ដី ផ្ទះ អាគារ និងសំណង់ផ្សេងៗ ដែលមានតម្លៃលើសពី ១០០ លានរៀល ដែលស្ថិតនៅក្នុងរាជធានី និងក្នុងក្រុងទាំង ២៦ នៃខេត្ត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login