Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើអ្នកជាប់ពន្ធអាចស្វែងរកការណែនាំ និងព័ត៌មានពីរដ្ឋបាលសារពើពន្ធតាមមធ្យោបាយអ្វីខ្លះ ?

១២- តើមានការផ្តល់ព័ត៌មានអ្វី​ខ្លះដល់អ្នកជាប់ពន្ធ ?

១៣- អ្នកជាប់បន្ធអាចជំទាស់នឹងសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធពាក់ព័ន្ធ នឹងកិច្ចការសារពើពន្ធ ។ តើការជំទាស់ត្រូវមានលក្ខណៈដូចម្តេច ?

១៤- តាមមាត្រា១១៨ និង១២០ នៃចសពក្នុងករណីដែលអ្នកជាប់ពន្ធនៅតែជំទាស់ នឹងសេចក្តីសម្រេចផ្សេងៗ ឬអំពើខុសឆ្គងណាមួយរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា ។ តើរដ្ឋបាលសារពើពន្ធមានការណែនាំអំពីនីតិវិធីអ្វីខ្លះ ?

១៥- តើវិធាននៃដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធអំពីបញ្ហាសារពើពន្ធត្រូវបានកំណត់អ្វីខ្លះ ?

ចម្លើយ

១១- អ្នកជាប់ពន្ធអាចស្វែងរកការណែនាំ និងព័ត៌មានពីរដ្ឋបាលសារពើពន្ធតាមមធ្យោបាយជាច្រើនដូចជា ៖

  • បើកមើលគេហទំព័ររបស់អគ្គនាយដ្ឋានពន្ធដារ ។
  • ផ្ញើលិខិតជាលាយលក្ខណ៍អក្សរមកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។
  • សុំយោបល់ដោយផ្ទាល់មាត់មកការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។
  • សុំយោបល់តាមទូរស័ព្ទរបស់ការិយាល័យ សេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារ ដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។

១២- ការផ្តល់ព័ត៌មានដល់អ្នកជាប់ពន្ធមានដូចជា ៖

  • លិខិតស្នាម ឬលិខិតជូនដំណឹងដែលរដ្ឋបាលសារពើពន្ធផ្តល់ទៅឲ្យអ្នកជាប់ពន្ធ មានលក្ខណៈជាការដាក់ឲ្យអ្នកជាប់ពន្ធនោះមានកាតព្វកិច្ចចំពោះរដ្ឋបាលសារពើពន្ធ លុះណាតែលិខិតស្នាមឬលិខិតជូនដំណឹងនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបានប្រគល់ឲ្យដល់អ្នកជាប់ពន្ធ ​។
  • ក្នុងករណីដែលបទប្បញ្ញត្តិស្តីពីពន្ធដារ តម្រូវឲ្យរដ្ឋបាលសារពើពន្ធផ្តល់លិខិតស្នាម ឬដំណឹងជាលាយលក្ខណ៍អក្សរទៅឲ្យបុគ្គលណា លិខិតស្នាមឬលិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ លុះណាតែបានប្រគល់ឲ្យបុគ្គលនោះ ឬក៏បានធ្វើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋទៅអាសយដ្ឋានតាមផ្លូវច្បាប់របស់បុគ្គលនោះ ។
  • កាលបរិច្ឆេទនៃលិខិតស្នាម ឬលិខិតជូនដំណឹងផ្សេងៗ គឺជាកាលបរិច្ឆេទនៃការប្រគល់ឲ្យបុគ្គល​ ។ ក្នុងករណីលិខិតស្នាម ឬលិខិតជូនដំណឹងត្រូវបានផ្ញើ​តាមលិខិតអនុសិដ្ឋកាលបរិច្ឆេទនៃការជូនដំណឹង​ គឺជាកាលបរិច្ឆេទនៃការបោះត្រាលើលិខិតអនុសិដ្ឋរបស់ការិយាល័យប្រៃសណីយ៍ ។
  • លិខិតស្នាម ឬលិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ កាលបើលក្ខខណ្ឌក្នុងចំណុច២ ត្រូវបានបំពេញរួចហើយ ទោះបីជាបុគ្គលដែលត្រូវបានជូនដំណឹងនោះបដិសេធការប្រគល់ ឬការទទួលិខិតអនុសិដ្ឋក្តី ។
  • ក្នុងករណីដែលអាសយដ្ឋានរបស់បុគ្គលត្រូវបានផ្លាស់ប្តូរ ហើយបុគ្គលមិនបានជូនដំណឹងដល់រដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរនោះទេ លិខិតស្នាមឬលិខិតជូនដំណឹងដែលបានបញ្ជូនទៅអាសយដ្ឋាន ដែលបានស្គាល់ចុងក្រោយបង្អស់ ត្រូវចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ ។
  • ក្នុងករណីដោយមូលហេតុណាមួយដែលលិខិតស្នាម ឬលិខិតជូនដំណឹងមិនអាចផ្តល់ដល់អ្នកជាប់ពន្ធដូចមានចែងខាងលើនេះ លិខិតស្នាម ឬលិខិតជូនដំណឹងត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ ប្រសិនបើរដ្ឋបាលសារពើពន្ធបាន ៖

ក- បិទលិខិតស្នាម ឬលិខិតជូនដំណឹងភ្ជាប់ទៅនឹងទ្វារនិវាសនដ្ឋាន ឬទីកន្លែងប្រកបអាជីវកម្មរបស់អ្នកជាប់ពន្ធ ឬ

ខ- ផ្សព្វផ្សាយតាមសារព័ត៌មានដោយតម្រូវឲ្យអ្នកជាប់ពន្ធចូលមករដ្ឋបាលសារពើពន្ធមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ ។

១៣- អ្នកជាប់បន្ធអាចជំទាស់នឹងសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធពាក់ព័ន្ធ នឹងកិច្ចការសារពើពន្ធ ។ តើការជំទាស់ត្រូវមានលក្ខណៈដូចជា ៖

  • សរសេរជាលាយលក្ខណ៍អក្សរ និងពណ៌នាលម្អិតអំពីហេតុផលដែលអ្នកជាប់ពន្ធយល់ថាសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធមិនទាន់សមស្រប ។
  • ត្រូវដាក់មករដ្ឋបាលសារពើពន្ធឲ្យបានទាន់ពេលកំណត់ និងតាមអាជ្ញាយុកាលដែលមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ ។
  • មានសេចក្តីប្រកាសថា​ រាលព័ត៌មានដែលមានចែងក្នុងការជំទាស់ និងឯកសារអះអាងទាំងអស់ពិតជាត្រឹមត្រូវប្រាកដមែន ។
  • ត្រូវចុះហត្ថលេខា និងត្រា ព្រមទាំងកាលបរិច្ឆេទឲ្យបានត្រឹមត្រូវ ។

រដ្ឋបាលសារពើពន្ធ និងពិនិត្យសេចក្តីសម្រេចដំបូងជាថ្មី ដោយផ្អែកលើព័ត៌មាន និងឯកសារអះអាងដែលបានផ្តល់ក្នុងលិខិតជំទាស់ និងផ្តល់នូវសេចក្តីសម្រេចជាថ្មីជាលាយលក្ខណ៍អក្សរ ។

១៤- តាមមាត្រា១១៨ និង១២០ នៃចសពក្នុងករណីដែលអ្នកជាប់ពន្ធនៅតែជំទាស់ នឹងសេចក្តីសម្រេចផ្សេងៗ ឬអំពើខុសឆ្គងណាមួយរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា ។ រដ្ឋបាលសារពើពន្ធមានការណែនាំអំពីនីតិវិធីដូចជា ៖

  • ជាដំបូងអ្នកជាប់ពន្ធត្រូវដោះស្រាយបញ្ហាជាមួយមន្រ្តីពន្ធដារ ដែលទទួលបន្ទុកកិច្ចការនោះ ។
  • ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្ត ឬយល់ថាពិបាកលើបញ្ហាមកពិភាក្សាជាមួយមន្ត្រីទទួលបន្ទុក សូមដោះស្រាយជាមួយប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារ ដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។
  • ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ា សូមដាក់ពាក្យបណ្តឹងតវ៉ា ជូនមកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។
  • ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សូមដាក់ពាក្យបណ្តឹងតវ៉ាទៅគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ ។
  • ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងរបស់គណៈកម្មការសម្រុះសម្រួលសារពើពន្ធ សូមដាក់ពាក្យបណ្តឹងតវ៉ាទៅតុលាការ ។

១៥- វិធាននៃដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធអំពីបញ្ហាសារពើពន្ធត្រូវបានកំណត់ដូចជា ៖

  • អ្នកជាប់ពន្ធដែលមិនពេញចិត្តនឹងការកំណត់ពន្ធឡើងវិញ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយរដ្ឋបាលសារពើពន្ធអាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ ។ ការតវ៉ាត្រូវមានកម្រិតព្រំដែនតែត្រឹមដើមហេតុ ឬព័ត៌មានផ្សេងទៀតដែលមាននៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេច ឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញប៉ុណោ្ណះ ។
  • ការតវ៉ាខាងរដ្ឋបាលត្រូវធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់មាត្រា ១២១ នៃចសព និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ៣០ថ្ងៃក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធរបស់រដ្ឋបាលសារពើពន្ធ ។
  • ការតវ៉ាខាងរដ្ឋបាលពុំធ្វើឲ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login