ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដីជាកម្មវត្ថុត្រូវជាប់ពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចហើយដីនោះ ពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទៀតទេ ដោយអនុវត្តគិតចាប់ពីឆ្នាំ២០១១នេះតទៅ ។ ដីធ្លីមិនបានប្រើប្រាស់ដែលពុំទាន់បានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់មុនឆ្នាំ២០១១ ដីនោះនៅតែជាប់បំណុលពន្ធលើដីធ្លីមិនបានប្រើប្រាស់នៃឆ្នាំជាប់ពន្ធកន្លងមក។ ចំពោះដីធ្លីដែលមានតម្លៃស្មើ ឬតិចជាង១០០.០០០.០០០ (មួយរយលានរៀល ) ដែលមិនជាប់ពន្ធលើអចលនទ្រព្យ ដីនោះនៅតែជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ដដែល ។