Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពេលព្រឹកព្រលឹម ឬពេលរសៀលទេរទាប នៅតាមកម្ម វិធីបុណ្យដែលបានកំណត់គឺ ៖

  • អាចារ្យត្រូវរៀបតុមួយ មានកំរាល មានបង្គោលចង ឆ័ត្រ បាំងពីលើ។
  • លើតុត្រូវមានម្ហូបមួយថាស បង្អែមមួយថាស​ បាយ ទឹកមួយផ្តឹល ផ្កាមួយថូ សំពត់ពណ៌មួយគូ ទៀន ធូប សម្រាប់អុជ។
  • អាចារ្យប្រកាសទេព្តា ក្នុងពិធីក្រុងពាលីនេះ អាចារ្យ ស្លៀកពាក់សនិងពានាសំពត់សដែរ។
  • អាចារ្យប្រកាសបួងសួងទេព្តា ដូចតទៅ ភោន្តោ ទេវ សង្ឃា យោបពិត្រពពួកទេព្តានិករ ទេព្តាទាំងឡាយដែល ស្ថិតនាគិរីបុព្វតា ក្នុងព្រៃព្រឹក្សា លើដែនពសុធា ជ្រោះជ្រង ជ្រងជ្រលងដងអូរ​ដងស្ទឹង បឹងបួរ ទន្លេ សមុទ្រក្តី ទាំងទេព កោសីយ៍ សហស្សន័យ ឥន្ទ្រាធិរាជ ដែលកាន់អំណាចត្រួត​ ត្រាលើគ្រប់ទីដ្ឋាន និងថែរក្សា គ្រប់គ្រងមនុស្សលោកមានព្រះឥន្ទក្តី អាកាសទេវា រុក្ខទេវា ទាំងទេព្តារក្សា ភូមិស្ថាន ទីលានព្រះចេតិយ សូមលោកទ្រង់ជា្របថា ថ្ងៃនេះជាថ្ងៃ កើតឬរោជ ខែ ឆ្នាំ ត្រូវនឹងថ្ងៃទី ខែឆ្នាំពុទ្ធបរិស័ទចំណុះជើងវត្តមានជួយឧបត្ថម្ភផងបានធ្វើបញ្ចុះសីមាព្រះវិហារដែលសាងឡើងតាំងពីឆ្នាំហើយស្រេចនៅថ្ងៃ ខែ ឆ្នាំ ។ ឥឡូវនេះបានរៀបចំធ្វើពិធីបុណ្យបញ្ចុះវេរប្រគេនដល់ព្រះសង្ឃសម្រាប់តម្កល់ទុកជាសម្បត្តិព្រះពុទ្ធសាសនា ដើម្បីព្រះសង្ឃធ្វើសង្ឃកម្មតរៀងទៅ។ ហេតុដូច្នេះសូមពពួកទេព្តា ដែលយើងខ្ញុំបានរៀបរាប់នាមរួចមកហើយមេត្តាជ្រាបដំណឹងនេះ ហើយអញ្ជើញមក ទទួលអំណរសាទរ ជួយប្រសិទ្ធិពរមង្គលសួស្តី ចំពោះ។ ដុំថ្មធំៗជានិមិត្តសញ្ញាសីមាដែលរៀបចំបញ្ចុះក្នុងព្រះវិហារនេះ និងជួយសូមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមានជានិច្ចនិរន្តន៍ ក្នុងព្រះពុទ្ធសាសនាទាំងនោះ។ ម៉្យាងទៀតសូម ពពួកទេវតាជួយថែរក្សាទាំងបុព្វជិត និងគ្រហស្ថ ដែលបានមកចូលរួម ក៏សាងវត្តនេះក្តី ដោយភាពសោមមនុស្សរីករាយ សូមឱ្យអស់លោកបានសេចក្តីសុខចម្រើន និងកើនផលប្រយោជន៍ ដូចសេចក្តីប្រាថ្នា កុំបីឃ្លៀងឃ្លាតដល់អវសានជាតិ។ តពីក្រុងពាលីបួងសួងទេព្តាមក ដល់ពេលព្រលប់ លោកអាចារ្យបន្តកម្មវិធី នាំឧបាសក ឧបាសិកា នមស្សកា ថ្វាយបង្គុំ សុំសីលនិងចម្រើនព្រះបរិត្តតទៅ។ បន្តបន្ទាប់មក អនុវត្តតាមលំដាប់លំដោយនៃកម្មវិធីបុណ្យដូចបានរៀបរាប់ខាងដើមពីទី១ដល់ទី៧តាមសំគូរដល់កាលវេលា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login