បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមាន៖
- កង្វក់អាកាស៖ បញ្តាលពីធូលី , ផ្សែងម៉ាស៊ីនភ្លើង , និងយានយន្តគ្រប់ប្រភេទ ,ក្លិនសំរាមរលួយ ,លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ
- ការរំខានដោយសំលេង៖ ទាក់ទងនិងម៉ាស៊ីភ្លើង និងយានយន្តគ្រប់ប្រភេទ ( ជាពិសេសគ្រឿងយន្តចាស់ៗ ) ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ,សម្លេងយន្តហោះចុះចតឬចេញដំណើរ
- កាកសំណល់រាវនិងប្រព័ន្ធលូទឹកស្អុយ៖ ការបួមទឹកស្អុយទៅក្នុងទន្លេ និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន រួមជាមួយបណ្តាញលូចាស់ទ្រូឌទ្រោមខូចខាត,ទឹកភ្លៀងហូរមិនទាន់និងលិចចូលលំនៅឋាន
- បញ្ហាទឹកជំនន់៖ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងទីក្រុងដោយសារភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតួច២ កកស្ទះដោយសំរាម នាំឲ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ ។