Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-23 10:01

ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្សត្រូវបានអនុញ្ញាត លុះត្រាតែមានចំនួនតិចជាងគេក្នុងចំណោម ៖

  • ប្រាក់ពន្ធដែលបានបង់ជាក់ស្តែងនៅប្រទេសក្រៅនោះ ឬ
  • ចំនួនដែលបានយកមកពីប្រាក់ពន្ធលើប្រាក់បៀវត្សសរុប ពីគ្រប់ប្រភពក្នុងរយៈពេលជាមួយគ្នា ដែលគណនាតាមអត្រាកំណើនតាមថ្នាក់តាមមាត្រា៤៧ នៃចសព ទៅគុណនឹងផលចែករវាងប្រាក់បៀវត្ស ដែលបានទទួលនៅប្រទេសក្រៅនោះ និងប្រាក់បៀវត្សសរុបពីគ្រប់ប្រភព ។

ឧទាហរណ៍ទី១ ៖ លោក សុខ ជានិវាសនជនប្រទេសកម្ពុជាទទួលបានប្រាក់បៀវត្ស

- ចំនួន ១០.០០០.០០០រៀល នៅប្រទេសកម្ពុជា

- ចំនួន ៣.០០០,០០០រៀល នៅប្រទេស ក ជាប់ពន្ធតាមអត្រាពន្ធ២០% ស្មើនឹងប្រាក់ពន្ធ ៦០០.០០០រៀល

- ចំនួន ២.០០០.០០០ រៀល នៅប្រទេស ខ ជាប់ពន្ធតាមអត្រាពន្ធ១៥% ស្មើនឹងប្រាក់ពន្ធ ៣០០.០០០រៀល

ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្ស ៖

របៀបគណនា ៖

ប្រាក់បៀវត្សសរុបពីគ្រប់ប្រភព

= ១០.០០០.០០០ + ៣.០០០.០០០ ៛ ២.០០០.០០០

=១៥.០០០.០០០ រៀល

ពន្ធលើប្រាក់បៀវត្សសរុបនៅកម្ពុជា

=(១៤.០០០.០០០ X ២០%) – ១.១៣៧.០០០

=១.៨៦៣.០០០ រៀល

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក

=១.៨៦៣.០០០ X (៣.០០០.០០០/១៥.០០០.០០០)

=៣៧២.៦០០ រៀល

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (៣៧ ២.៦០០រៀល) ទាបជាងពន្ធលើប្រាក់បៀវត្សដែលបានបង់ជាក់ស្តែងនៅប្រទេស ក (៦០០.០០០រៀល) ។ ឥណទានពន្ធលើប្រាក់បៀវត្ស ដែលអនុញ្ញាតឲ្យកាត់កងបានគឺ ៣៧២.៦០០រៀល ។

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ

=១.៨៦៣.០០០ X (២.០០០.០០០/១៤.០០០.០០០)

=២៤៨.៤០០ រៀល

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (២៤៨,៤០០រៀល ) ទាបជាងពន្ធលើប្រាក់បៀវត្សនៅប្រទេស ខ (៣០០.០០០រៀល) ។ ឥណទានពន្ធលើប្រាក់បៀវត្សដែលអនុញ្ញាតឲ្យកាត់កងបានគឺ ២៤៨.៤០០រៀល ។

ដូច្នេះប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជា បន្ទាប់ពីការកាត់កងឥណទានពន្ធ

=ប្រាក់ពន្ធត្រវបង់នៅប្រទេសកម្ពុជាមិនទាន់កាត់កងឥណទានពន្ធ - (ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក + ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ)

=១.៨៦៣.០០០ - (៣៧២.៦០០ + ២៤៨.៤០០) =១.២៤២.០០០ រៀល


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login