Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-23 09:59

អត្ថប្រយោជន៍បន្ថែមរួមមាន ៖

  • ការប្រើប្រាស់យានយន្ត ប្រសិនបើនិយោជិតអាចយកយានយន្តនោះមកផ្ទះនៅពេលយប់ និងប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ។
  • ចំណីអាហារដែលផ្តល់ឲ្យនិយោជិតទទួលទាន ។
  • ផ្ទះសំបែង ដែលផ្តល់ឲ្យនិយោជិតស្នាក់នៅ (រាប់បញ្ចូលទាំងការចំណាយលើសេវាសាធារណៈ និងអ្នកបម្រើតាមផ្ទះ) ។
  • ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់កម្ចីលើទីផ្សារ ។
  • អប្បហារលើការលក់ទំនិញ-សេវា ។
  • ជំនួយផ្នែកអប់រំសម្រាប់និយោជិត ដែលមិនមែនជាចំណែកណាមួយនៃកម្មវិធីបណ្តុះបណ្តាលទាក់ទិនផ្ទាល់ទៅនឹងការបំពេញការងាររបស់និយោជិតនោះ ។
  • ជំនួយផ្នែកអប់រំសម្រាប់កូនរបស់និយោជិត ។
  • ការបង់បុព្វលាភធានារ៉ាប់រងលើសុខភាព ឬធានារ៉ាប់រងលើអាយុជីវិត លើកលែងតែនិយោជិតទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ដូចៗគ្នា ដោយគ្មានបែងចែកតាមតួនាទី ឬមុខងារ ។
  • ការឧបត្ថម្ភលើចំណាយដែលមិនសមហេតុផល និងមិនចាំបាច់សម្រាប់អាជីវកម្មរបស់និយោជក ។
  • ការរួមវិភាគទានមូលនិធិសុខុមាលភាពសង្គម ដែលលើសពីចំនួនដែលតម្រូវដោយច្បាប់ ។
  • ការរួមវិភាគទានប្រាក់សោធននិវត្តន៍ដែលលើសពី១០%នៃប្រាក់បៀវត្ស (ដោយមិនរាប់បញ្ចូលអត្ថប្រយោជន៍បន្ថែម) ។
  • ការចំណាយលើការលំហែកំសាន្ត ឬវិស្សមកាលដែលមិនពាក់ព័ន្ធនឹងសកម្មភាពការងារ ។

តម្លៃនៃអត្ថប្រយោជន៍បន្ថែម គឺជាតម្លៃទីផ្សាររួមទាំងពន្ធ-អាករទាំងអស់នៃអត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឲ្យ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login