Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-28 10:32

ការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋត្រូវអនុវត្តដូចជា ៖

  • មានតែរដ្ឋមន្ត្រីម្នាក់ប៉ុណោ្ណះ ដែលអាចបោះផ្សាយមូលបត្ររដ្ឋក្នុងក្របខណ្ឌចំណាយនៃ ម.គ.ម.រ. ដូចមានចែងក្នុងមាត្រា៧នៃច្បាប់នេះ ។ រដ្ឋមន្រ្តីអាចទិញ ទូទាត់សង និងផ្តល់ប្រាក់វិញនូវរាល់មូលបត្ររដ្ឋដែលដល់ ឬមិនទាន់ដល់ឥណប្រតិទាន ។ ប្រាក់ដើម និងការប្រាក់នៃមូលបត្ររដ្ឋត្រូវបានធានាដោយគ្មានលក្ខខណ្ឌពីរាជរដ្ឋាភិបាល ។
  • រតនាគារជាតិ និងនាយកដ្ឋានពាក់ព័ន្ធ ដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីត្រូវទទួលបន្ទុករាល់កិច្ចការពាក់ព័ន្ធនឹងមូលបត្ររដ្ឋ លើកលែងតែរដ្ឋមន្ត្រីបានផ្ទេរសិទ្ធិអំណាចជាលាយលក្ខណ៍អក្សរទៅឲ្យស្ថាប័នរដ្ឋដទៃទៀត ។
  • ដូចមានចែងក្នុងមាត្រា២៣នៃច្បាប់ធនាគារជាតិ រាល់ការងារ​បច្ចេកទេសនិងប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋ អាចអនុវត្តដោយធនាគារជាតិនៃកម្ពុជា ដោយមានការណែនាំពីរដ្ឋមន្ត្រី ដែលមានចែងនៅក្នុងអនុក្រឹត្យ លើកលែងតែមានចែងក្នុងច្បាប់ផ្សេងទៀត ។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបង្កើតនូវនីតិវិធីដើម្បីបែងចែកឲ្យដាច់ដោយឡែកពីគ្នានូវមុខងារប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋ និងមុខងារគោលនយោបាយរូបិយវត្ថុ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login