Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើសំណង់សំដៅដល់អ្វី ?

៣៧- តើសម្ភារៈសំណង់សំដៅដល់អ្វី ?

៣៨- តើអ្នកសាងសង់សំដៅដល់អ្វី ?

៣៩- តើអ្នកអភិវឌ្ឍអចលនវត្ថុសំដៅដល់អ្វី ?

៤០- តើអាជ្ញាធរមានសមត្ថកិច្ចសំដៅដល់អ្វី ?

៤១- តើអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់សំដៅដល់អ្វី ?

៤២- តើអ្នកជំនាញក្នុងវិស័យសំណង់សំដៅដល់អ្វី ?

៤៣- តើអ្នកគ្រប់គ្រងសំណង់សំដៅដល់អ្វី ?

ចម្លើយ

៣៦- សំណង់សំដៅដល់ដំណើរការនៃការងារសំណង់ ដល់អគារ គ្រឿងផ្គុំ ស្ថាបត្យការ្យទាំងឡាយដែលមានលក្ខណៈជាអចិន្ត្រៃយ៍ឬបណ្តោះអាសន្ន ធ្វើឡើងដោយប្រើប្រាស់សម្ភារៈសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់ ។

៣៧- សម្ភារៈសំណង់ សំដៅដល់វត្ថុធាតុដើមសម្រាប់ធ្វើការរលាយ ផ្សំ ផ្គុំ ឬប្រើប្រាស់ជាគ្រឿងផ្គុំសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់ មានជាអាទិ៍ ខ្សាច់ ថ្ម ក្រួស ស៊ីម៉ងត៍ ដែក កញ្ចក់ ដីឥដ្ឋ សេរ៉ាមិក ឈើ ។

៣៨- អ្នកសាងសង់ (builder) សំដៅដល់អ្នកទទួលម៉ៅការសាងសង់ ឬរុះរើ  អ្នកសាងសង់ ឬរុះរើតាមជំនាញ ឬក្រុមជាជាងសំណង់ ។

៣៩- អ្នកអភិវឌ្ឍអចលនវត្ថុ សំដៅដល់ពាណិជ្ជករ វិនិយោគិន ឬក្រុមហ៊ុនដែលប្រកបអាជីវកម្មសាងសង់សម្រាប់លក់ ដើម្បីស្វែងរកផលចំណេញ ។

៤០- អាជ្ញាធរមានសមត្ថកិច្ច សំដៅដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

៤១- អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ សំដៅដល់ស្ថាបត្យករឬវិស្វករ ដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាឬគណៈវិស្វករកម្ពុជា ឬអ្នកជំនាញដែលបានចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យសំណង់ ។

៤២- អ្នកជំនាញក្នុងវិស័យសំណង់ សំដៅដល់អ្នកបច្ចេកទេសសំណង់ (កម្មករជំនាញ/ជាង) ដែលបានទទួលការបណ្តុះបណ្តាលដោយសាលាបច្ចេកទេសជំនាញពាក់ព័ន្ធ ឬដែលមានជំនាញនិងបទពិសោធក្នុងការអនុវត្តការងារសាងសង់ ឬអ្នកជំនាញក្នុងវិស័យសំណង់ដែលពុំទាន់មានបង្កើតគណៈវិជ្ជាជីវៈ ។

៤៣- អ្នកគ្រប់គ្រងសំណង់ សំដៅដល់អ្នកដែលបានទទួលអាណត្តិ ឬសិទ្ធិគ្រប់គ្រងសំណង់ពីម្ចាស់សំណង់ ក្នុងរយៈពេលកំណត់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login