នៅពេលដែលមានបទប្បញ្ញត្តិណាមួយតម្រូវឲ្យមានហត្ថលេខារបស់បុគ្គលណាមួយ លក្ខខណ្ឌតម្រូវនេះត្រូវចាត់ទុកថាបានបំពេញតាមរយៈការចុះហត្ថលេខាអេឡិចត្រូនិក ប្រសិនបើហត្ថលេខាអេឡិចត្រូនិកដែលបានប្រើនោះ ត្រូវបានបង្កើតឡើងតាមរយៈមធ្យោបាយ ៖
- អាចកំណត់អត្តសញ្ញណបុគ្គល និងបង្ហាញការឯកភាពរបស់បុគ្គលនោះលើព័ត៌មាន ឬកំណត់ត្រាដែលមាននៅក្នុងទំនាក់ទំនងអេឡិចត្រូនិកនោះ ។
- អាចជឿជាក់បាន ស្របតាមចរិកលក្ខណៈ គោលបំណង និងកាលៈទេសៈ ដែលទំនាក់ទំនងអេឡិចត្រូនិកនោះត្រូវបានបង្កើតឡើង ឬត្រូវបានប្រាស្រ័យទាក់ទង ។
- ទោះបីជាបទប្បញ្ញត្តិណាមួយកំណត់អំពីលក្ខខណ្ឌតម្រូវឲ្យមានចុះហត្ថលេខា ឬគ្រាន់តែកំណត់អំពីផលវិបាកនៃការមិនចុះហត្ថលេខាក៏ដោយ ក៏បញ្ញត្តិនៃកថាខណ្ឌទី១ខាងលើត្រូវយកមកអនុវត្តផងដែរ ។