Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ       

          ក្នុងលោកសន្និវាសនេះគ្មានមនុស្សដែលពុំមានកំហុសនោះទេទោះបីជាខិតខំធ្វើខ្លួនឲ្យល្អយ៉ាងណាក៏ដោយក៏គង់តែមានកំហុសមិនអាចជៀសផុតបាន ។​កំហុសជាមាគ៌ាមួយដែលនាំឲ្យមនុស្សធ្លាក់ទៅក្នុងសេចក្តីវិនាសអន្តរាយបើមនុស្សនោះពុំបានបែរចេញពីភាពខុសឆ្គងរបស់ខ្លួនហើយចេះកែប្រែឲ្យត្រឹមត្រូវគឺជារឿងមួយដ៏ល្អដែលរំលេចឲ្យឃើញពីតម្លៃនិងសេចក្តីថ្លៃថ្នូរជាមនុស្សមានអ្នកដទៃគោរពស្រឡាញ់រាប់អានដដូចទៅនិងមតិមួយលើកឡើងថា « ចេះស្គាល់កំហុសនិងចេះកែប្រែកំហុសរបស់ខ្លួន ធ្វើឲ្យមនុស្សមានតម្លៃនៅក្នុងសង្គម » ។

          តើមតិខាងលើនេះមានខ្លឹមសារនិងអត្ថន័យដូចម្តេចខ្លះ ?

          មុននិងចូលដល់ការមកស្រាយប្រធានខាងលើឲ្យកាន់តែក្បោះក្បាយយើងគប្បីស្វែងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ កំហុស មានន័យសេចក្តីខុស ដែលមិនត្រឹមត្រួវ ទីទៃពីត្រូវ ។​រីឯ ពាក្យ កែប្រែ មានន័យថា សើរើឡើងវីញឲ្យខុសពីសភាពដើម ងាក ចាក ត្រឡប់ ឃ្លាតចេញពីប្រក្រតី  ។ ចំណែក មនុស្សមានតម្លៃ​ ជាមនុស្សដែលគេគោរពស្រលាញរាប់អាន  ។ ដូច្នេះប្រធានាខាងលើមានន័យថា ការដែលនិងមើលឃើញពីសេចក្តីខុសរបស់ខ្លួន ហើយចេះកែប្រែឲ្យមកល្អវិញធ្វើឲ្យខ្លួនប្រសើរខ្លាំងណាស់ ដែលគ្រាន់ជាងមនុស្សមយចំនួន​ពុំហ៊ានទទួលស្គាល់ភាពខុសរបស់ខ្លួន ។

          ជាទូទៅមនុស្សរស់នៅក្នុងសង្គមមានច្រើនប្រភេទគឹរាប់បញ្ចូលទាំងជន  មានប្រយោជន៍និងជនដែលគ្មានតម្លៃ ។ ប៉ុន្តែពេលខ្លះមិនប្រាកដថាជនមិនល្អទាំងនោះសុទ្ធតែអាក្រក់ជូរជាតិ គ្មានផ្លូវកែងនៃនោះទេព្រោះជួន្ាលអាចមានកត្តាអ្វីមួយជម្រុញឲ្យគេប្រព្រឹត្តបែបនេះ ។ មនុស្សកើយមកមានសិទ្ធិក្នុងការរៀបចំជីវីតរបស់ខ្លួនព្រមទាំងលអាចងាកចេញពីអ្វីដែលខ្លូនដើរខុសហើយនោះទើបការរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងមានប្រយោជន៍ចំពោះគ្រួសារនិងសង្គមជាតិបាន ។ ពិតណាស់កំហុសដ៏តូចប្រៀបបានទៅនិងស្នាមប្រឡាក់ឬស្នាមប្រេះនៃកញ្ចក់ដែលទុកយូរទៅមិនអាចនិងលាងជម្រះបានហើយស្នាប្រេះនោះនិងរីករាយដាលធំទៅរហូតធ្វើឲ្យកញ្ចក់ខ្ទេចខ្ទាំទៅជាបំណែកតូចៗ ។ យ៉ាងណាមិញកំហុសតូចបើយើងចេះតែបណ្តោយឲ្យវារីកដោះដាលកាន់តែធំឡើងជាលំដាប់នោះវាអាចបង្កទៅជាមហន្តរាយដល់អាយុជីវីតផ្ទាល់ខ្លួននិងសង្គមជាតិទៀតផង ។ ទន្តឹមនិងនេះការចេះស្គាល់កំហុសនិងកែប្រែកំហុសរបស់ខ្លួនគឹជាមាគ៌ាដ៏ល្អសម្រាប់ឲ្យមនុស្សក្លាយខ្លួនជាមានតម្លៃសម្រាប់សង្គមជាតិ ហើយវាអាចស្វែងរកសច្ចភាព យុត្តិធម៌ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឆាប់រហ័ស ។ បើយើងដឹងថាយើងធ្វើខុសយើងគប្បីបញ្ឈប់សកម្មភាពរបស់ខ្លួនកុំឲ្យធ្លាក់ខ្លួនកាន់តែជ្រៅមិនអាចត្រឡប់មកវិញបានទេ រស់កនៅតែក្នុងវិប្បដិសារីរហូតគ្មានថ្ងៃនិងបានឃើញកពន្លឹក្នុងជីវីតឡើយ ។ បើយើងក្រឡេកមើលទៅលើអត្ថបទឃើញខុសខ្លួនឯងកវីនិពន្ធបានបង្ហាញកំហុសឆ្គងរបស់មនុស្សតែងតែប្រព្រឹត្តកន្លងមកដើម្បីទុកជាមេរៀនជាបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយឲ្យចៀសរវាងការប្រព្រឹត្តបែបនោះទៀតដូចជាក្នុងវគ្គមួយបានលើកឡើងថា « ពេលមួយពួយផ្ទុយពាក្យសម្តេច ខំត្រាច់រកឈ្នះកាស៊ីណូចាញ់លុងអស់លុយអង្គុយថ្ងូរ ឡានកង់ម៉ូតូលក់លេងអស់ » មានន័យថាមនុស្សដែលវក់វីនិងល្បែងស៊ីសង់ ពុំដឹងថាខ្លួនថ្វើខុសនោះទេ ចេះតែលេងរហូតដល់អស់ប្រាក់កាសខូចដល់ប្រយោជន៍គ្រួសារ និងត្រូវបានគេតិះដៀលហើយមិនអាចនិងបកក្រោយវិញដោយងាយឡើយ ។ ដូចនេះយើងគួរគប្បីបញ្ឈប់ការលេងល្បែងក្រែងធ្លាក់ខ្លួនទៅក្នុងសេចក្តីវិនាស ។ រីឯក្នុងរឿងថៅកែចិត្តចោរ អ្នកនិពន្ធបានបង្ហាញការភ្ញាក់រឮករបស់ពួហំដៃបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយយុបយិតជាមួយថៅកែឡាន ទៅបើកឡានបុកឡានថៅកែហុងលីធ្វើឲ្យស្លាប់មនុស្សបើនាក់និងរបួសច្រើននាក់ទៀត ។​ប៉ុន្តែពេលពូហំដឹងខ្លួនទាន់ក៏បានបកអាក្រាតពីពុតត្បុតរបស់ថៅកែដែលជួលខ្លួនឲ្យប្រព្រឹត្តរឿងនេះដូចត្រង់ពាក្យសំដីរបស់គាត់ពោលថា « អាសុខ អាញមិនព្រមយកលុយទៀតទេ អាញ់សុខចិត្តឲ្យវង្សត្រកួលអាញ់ស្លាប់ចុះ ដើម្បីឲ្យសេចក្តីពិតផ្ទុះឡើង » ។ នេះបង្ហាញថាពូហំសុខចិត្តជាប់គុកដើម្បីឲ្យមានយុត្តិធម៌នៅក្នុងសង្គមទោះបីជាគាត់ធ្វើខុសខ្លាំងមែន តែកម្មករដែលធ្វើការជាមួយបានគោរពស្ងើចសរសើរ និងឲ្យតម្លៃចំពោះទង្វើគាត់គ្រប់ៗគ្នា ។ ចមណែកក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ក៏បានបង្ហាញពីការទទួលស្គាល់កំហុសរបស់សមនៅពេលដែលខ្លួនដើរឆ្លងថ្នល់ដោយពុំបានប្រុងប្រយ័ត្នដូចសំដីដែលគាត់ពោលថា « មិនអីទេទានប្រោស » សមឆ្លើយតិចៗ « ត្រូវបន្តិចបន្តួចប៉ុណ្ពោះ ហើយនេះវាជាកំហុសរបស់ខ្ញុំបាទដែលឆ្លងកាត់ផ្លូវដោយការធ្វេសប្រហេសពេក មិនងាកមើលឆ្វេងស្តាំជាមុន » ។ ដោយមានការដឹងនិងទទួលស្គាល កំហុសនេះហើយទើបធ្វើឲ្យលោករដ្ឋមន្រ្តីឲ្យតម្លៃសមជាមនុស្សល្អ ហើយលោកផ្តល់នូវសេចក្តីអាណិតអាសូរព្រមទាំងឲ្យសមរស់នៅក្នុងដំបូងផ្ទះតែមួយជាមួយគាត់ផង ។ នៅក្នុងរឿងមហាវេស្សន្តឯណោះវិញព្រះវេស្សន្តរបានបំពេញអជ្ឈតិកទាន និងពាហិរទានដើម្បីបានត្រាស់ដឹង ។ ពេលមួយព្រះអង្គបានបរិច្ចាគបុត្រជាលីគ្រឹស្ណាឲ្យទៅព្រាហ្មណ៍ជូជក ហើយត្រូវជូជកវាយធ្វើបបានធ្វើឲ្យព្រះអង្គលើកធ្នូបម្រុងនិងប្រហារព្រាហ្មណ៍ចាស់នោះដើម្បីយកបុត្រត្រឡប់មកវិញ ។ស្រាប់តែរំពេចក្រោយមក ព្រះអង្គទ្រង់ព្រះចិន្តាក្នុងព្រះទ័យថាធម្មតាប្រវេណីបរមពោធិសត្វត្រូវតែបំពេញទានហើយមិនត្រូវស្តាយក្រោយនោះទេ បើពុំដូចចនោះមិនអាចសម្រេចសម្មាសម្ពោធិញាណបានឡើយ ។ ការនេះឆ្លុះបញ្ចាំងឲ្យយើងឃើញថាព្រះវេស្សន្តដឹងពីកំហុសរបស់ខ្លួនហើយ ខំបំពេញមហាបរិច្ចាគទានជាបន្តទៅទៀតដើម្បីត្រាស់ដឹងជាប្រយោជន៍ជួយដល់សត្វលោកក្នុងត្រៃភព ។        

          ជារួមមកការចេះស្គាល់និងចេះកែប្រែកំហុសរបស់ខ្លួនគឹពិតជាល្អហើយធ្វើឲ្យខ្លួនក្លាយទៅជាមនុស្សដ៏មានតម្លៃសម្រាប់សង្គមនិងប្រទេសជាតិ ។

          ឆ្លងតាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើ យើងអាចសន្និដ្ឋានបានថាប្រធនានេះមានអត្ថន័យល្ងសម្រាប់អប់រំមនុស្សឲ្យចេះភ្ញាក់រលឹកនិងកែប្រែកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្តកន្លងមក ។ ដូច្នេះការស្គាល់កំហុសពីអតីតកាលរបស់ខ្លួន និងកែប្រែកំហុសឲ្យមកវិញជាមាគ៌ាមួយនាំមនុស្សឲ្យចៀសផុតពីវិបត្តិតូចធំ និងបានរួមចំណែកបំពេញតួនាទីភាពជាពលរដ្ឋល្អក្នុងការកសាង ប្រទេសជាតិឲ្យកាន់តែរីកចម្រើន​។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login