មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បុគ្គលផ្តល់សេវាត្រូវបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណរបស់អតិថិជន និងផ្ទៀងផ្ទាត់ឡើងវិញនូវភាពត្រឹមត្រូវនៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។ បុគ្គលផ្តល់សេវាទូទាត់ត្រូវទទួលខុសត្រូវលើករណីដូចជា ៖
- ប្រតិបត្តិការកើតឡើងដោយគ្មានការអនុញ្ញាតពីអតិថិជន ។
- ប្រតិបត្តិការកើតឡើងបន្ទាប់ពីដឹងថាមានការបន្លំ បាត់បង់ ឬចោរកម្មនៃឧបករណ៦ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។
- ប្រតិបត្តិការកើតឡើងបន្ទាប់ពីមានការជូនដំណឹងពីអតិថិជន ។
- ការខកខានមិនបានប្រតិបត្តិតាមបញ្ជារបស់អតិថិជន ឬការប្រតិបត្តិខុសពីបញ្ជារបស់អតិថិជន ។ ឬ
- ភាពមិនប្រក្រតីនៃប្រព័ន្ធបច្ចេកទេស កំហុសក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកទេស ឬភាពខ្វះខាតនៃឧបករណ៍ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។