Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


  • តម្លៃគីតពន្ធគយលើទំនិញកនាំចូល គឺជាតម្លៃចម្លងការ មានន័យថាថ្លែងដែលបានទូទាត់ ំឬនឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកព្រះរាជាណាចក្រមកម្ពុជា ស្របតាមបញ្ញត្តិនៃប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងវាក្យខណ្ឌ ជ នៃមាត្រា ២១ នៃច្បាប់ស្តីពីគយ
  • ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិ នៃវាក្យខណ្ឌ ក នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគឹជាតម្លៃចម្លងការនៃទំនិញដូចគ្នា
  • ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិ នៃវាក្យខណ្ឌ ក និង វាក្យខណ្ឌ ខ នៃមាត្រា ២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធកយត្រូវផ្អែកលើវិធីសាស្រ្តអនុមាន
  • ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណតើក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យ ខណ្ឌ ខ វាក្យខណ្ឌ គ និងវាក្យខណ្ឌ ឃ នៃមាត្រា២១ នៃសច្បាប់ស្តីពីគយ តម្លៃគិតពន្ធកយត្រូវផ្អែកលើវិធីសស្រ្តគណនា
  • លំដាប់នៃការអនុវត្តន៍វាក្យខណ្ឌ ឃ និងកវាក្យខណ្ឌ ង នៃមាត្រា ២១ នៃច្បាប់ស្តីពីគយ អាចត្រូវត្រឡប់ចុះឡើងបានតាមសំណើររបស់អ្នកនាំចូល
  • ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យ ខណ្ឌ ខ វាក្យខណ្ឌ គ វាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រា២១ នៃច្បាប់ស្តីពីគយ តម្លៃគិតពន្ធគយត្រូវផ្អែកលើមូលដ្ឋានទិន្នន័យដែលមានស្រាប់ក្នុងដែនគយក្រោមល័ក្ខខណ្ឌច្បាស់លាស់
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬរដ្ឋមន្រ្តីទទូលបន្ទុកហិរញ្ញវត្ថុ ត្រូវចេញប្រកាសកំណត់នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ

តម្លៃគិតពន្ធគយនៃទំនិញនាំចេញ គឺជាតម្លៃទំនិញនៅចំនុចនាំចេញ ។ តម្លៃគិតពន្ធគយនេះនិងត្រូវកំណត់ដោយបូកថ្លៃដឹកជញ្ជូនទំនិញរួមទាំងរាល់ចំណាយទាំងឡាយ ដែលត្រូវបង់សម្រាប់ប្រតិបត្តិការ នាំចេញរហូតដល់ព្រំដែន លើកលែងអាករនាំចេញ អាករក្នុងប្រទេស និងបន្ទុកប្រហាក់ប្រហែលដែលអ្នកនាំចេញបានបង់និងមានបង្កាន់ដៃ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login