2020-02-06 16:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- តើថ្លៃដើមនៃសេវាទូរគមនាគមន៍សំដៅដល់អ្វី ?
៣២- តើថ្លៃសេវាទូរគមនាគមន៍សំដៅដល់អ្វី ?
៣៣- តើទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យាសំដៅដល់អ្វី ?
៣៤- តើទូរគមនាគមន៍សំដៅដល់អ្វី ?
៣៥- តើធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុសំដៅដល់អ្វី ?
ចម្លើយ
៣១- ថ្លៃដើមនៃសេវាទូរគមនាគមន៍ សំដៅដល់ថ្លៃដើមនៃសេវាទូរគមនាគមន៍ ដែលប្រតិបត្តិករទូរគមនាគមន៍ត្រូវផ្តល់ជូន ន.ទ.ក. ក្នុងពេលកំណត់មួយជាក់លាក់សម្រាប់ធ្វើជាមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងតាមដានអំពីនីត្យានុកូលភាព និងភាពស្មោះត្រង់នៃការប្រកួតប្រជែង ។ រូបមន្តកំណត់ថ្លៃដើមនេះ ត្រូវកំណត់ដោយ ក.ប.ទ. តាមសំណើរបស់ ន.ទ.ក. ។
៣២- ថ្លៃសេវាទូរគមនាគមន៍ សំដៅដល់ថ្លៃសេវាទូរគមនាគមន៍ទាំងឡាយណាដែលត្រូវបានកំណត់ ដោយប្រតិបត្តិករទូរគមនាគមន៍ជូនដល់អ្នកប្រើប្រាស់ ។
៣៣- ទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា សំដៅដល់ទិន្នន័យទាំងឡាយពាក់ព័ន្ធ និងប្រតិបត្តិការទូរគមនាគមន៍ដែលត្រូវបានផ្តល់តាមរយៈការតភ្ជាប់បណ្តាញផ្ទាល់ ឬតាមមធ្យោបាយបច្ចេកទេសសមស្របផ្សេងទៀតជាមួយប្រតិបត្តិករ ឬបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍ ។
៣៤- ទូរគមនាគមន៍ សំដៅដល់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការបញ្ជូន និងទទួលស៊ីញ៉ាល់ ទិន្នន័យសំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិកត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។
៣៥- ធនធានវិសាលគមន៍ហ្រ្វេកង់សំវិទ្យុ សំដៅដល់ធនធាននៃថាមពលអេឡិកត្រូម៉ាញ៉េទិកទាំងមូល ដែលត្រូវបានផ្សាយនិងត្រូវបានកំណត់ជាហ្វ្រេកង់ស៍ ឬជំហានរលកអាកាស ។