Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍សំដៅដល់អ្វី ?

៣៧- តើបណ្តាញរួមសំដៅដល់អ្វី ?

៣៨- តើប្រតិបត្តិករទូរគមនាគមន៍សំដៅដល់អ្វី ?

៣៩- តើប្រតិបត្តិការទូរគមនាគមន៍សំដៅដល់អ្វី ?

៤០- តើប្លង់លេខទូរគមនាគមន៍ជាតិសំដៅដល់អ្វី ?

ចម្លើយ

៣៦- បុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលកំពុងធ្វើពាណិជ្ជកិច្ចក្នុងវិស័យទូរគមនាគមន៍ ដោយមិនរាប់បញ្ជូលនូវប្រតិបត្តិករទូរគមនាគមន៍ ។

៣៧- ដែលហៅថាបណ្តាញរួម សំដៅដល់បណ្តាញទាំងឡាយណា ដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍ពីរ ឬច្រើន ។

៣៨- ប្រតិបត្តិករទូរគមនាគមន៍ សំដៅដល់នីតិបុគ្គលដែលទទួលអាជ្ញាបណ្ណធ្វើប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

៣៩- ប្រតិបត្តិការទូរគមនាគមន៍ សំដៅដល់រាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹង​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងការបញ្ជូននឹងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។

៤០- ប្លង់លេខទូរគមនាគមន៍ជាតិ សំដៅដល់ប្លង់ដែលត្រូវបានរៀបចំ ដើម្បីគ្រប់គ្រង និងកំណត់អំពីលេខ លេខកូដ និងសញ្ញាសម្គាល់ពិសេសទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login