Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើសេវាគ្រាអាសន្នសំដៅដល់អ្វី ?

៤៧- តើសេវាទូរគមនាគមន៍សំដៅដល់អ្វី ?

៤៨- តើសេវាទូរគមនាគមន៍មូលដ្ឋានសំដៅដល់អ្វី ?

៤៩- តើសេវាទូរគមនាគមន៍តម្លៃបន្ថែមសំដៅដល់អ្វី ?

៥០- តើហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញសំដៅដល់អ្វី ?

ចម្លើយ

៤៦- សេវាគ្រាអាសន្ន សំដៅដល់សេវាទូរគមនាគមន៍ដែលត្រូវបានប្រើប្រាស់ក្នុងគ្រាអាសន្ន ដោយសាធារណជននិងត្រូវបានផ្តល់ទៅដល់អង្គភាពនគរបាលជាតិ អង្គភាពពន្លតអគ្គិភ័យ និងអង្គភាពសេវារថយន្តសង្គ្រោះបន្ទាន់ ។

៤៧- សេវាទូរគមនាគមន៍ សំដៅដល់សេវាទាំងឡាយណាដែលត្រូវបានផ្តល់សម្រាប់ការបញ្ជូន និងការទទួលសំឡេង ទិន្នន័យ ស៊ីញ៉ាល់ រូបភព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។ សេវាទូរគមនាគមន៍ក្នុងន័យច្បាប់នេះ រួមបញ្ជូលទាំងសេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាទូរគមនាគមន៍តម្លៃបន្ថែម ។

៤៨- សេវាទូរគមនាគមន៍មូលដ្ឋាន សំដៅដល់សេវាទូរគមនាគមន៍ទាំងឡាយណា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការប្រាស្រ័យទាក់ទង ឬសន្ទនាជាមួយគ្នាដោយផ្ទាល់ក្នុងពេលវេលាពិតប្រាកដ ស្របតាមការកំណត់របស់អង្គការ ពាណិជ្ជកម្មពិភពលោក ។

៤៩- សេវាទូរគមនាគមន៍តម្លៃបន្ថែម សំដៅដល់សេវាទាំងឡាយណាដែលប្រតិបត្តិករ ទូរគមនាគមន៍ផ្តល់នូវតម្លៃបន្ថែម លើសេ​វាទូរគមនាគមន៍មូលដ្ឋានតាមរយៈការធ្វើឲ្យប្រសើរឡើងនូវសម្រង់ ឬមាតិកាព័ត៌មាន ឬផ្តល់ការរក្សាទុក និងទាញយកព័ត៌មាន ។

៥០- ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ សំដៅដល់បង្គុំនៃបរិក្ខារទូរគមនាគមន៍ដូចជា ឋបមាណីទូរគមនាគមន៍បណ្តាញបញ្ជូនស៊ីញ៉ាល់ និងសំណង់ទូរគមនាគមន៍ពាក់ព័ន្ធ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login