ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើកិច្ចការទូតគឺជាអ្វី ?
២- តើកិច្ចការទូតនេះត្រូវបានគេចាត់ទុកជាអ្វី ?
៣- តើការងារទូតគឺជាអ្វី ?
៤- តើពាក្យអង្គទូតសំដៅទៅលើអ្វី ?
៥- តើនយោបាយការបរទេសគឺជាអ្វី ?
ចម្លើយ
១- កិច្ចការទូត គឺជាឧបករណ៍ដែលចាំបាច់បំផុតនៅក្នុងការទំនាក់ទំនងអន្តរជាតិ បានចូលរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការការពារនិងអភិវឌ្ឍប្រទេសជាតិនីមួយៗ ។
២- កិច្ចការទូតនេះ ត្រូវបានគេចាត់ទុកថាជាមធ្យោបាយមួយ សម្រាប់ការចាត់ចែងការចរចា រវាងប្រជាជាតិនានានៅក្នុងពិភពលោក Diplomacy is the means of conducting negotiation between nations ។
៣- ការងារទូត គឺជាដំណើរការនៃទំនាក់ទំនងគ្នារវាងរដ្ឋនានាតាមរយៈតំណាងរបស់ខ្លួន ។ ទំនាក់ទំនងនេះ គឺមានជាប់ជាប្រចាំរវាងរដ្ឋនិងរដ្ឋ ដោយមានតំណាងឬអ្នកការទូតរបស់គេ ជាអ្នកការពារផលប្រយោជន៍របស់រដ្ឋ និងអ្នកកាត់បន្ថយនៃជម្លោះ ។
៤- ពាក្យអង្គទូត Diplomatic Corps សំដៅទៅលើមន្ត្រីការទូតនិងបុគ្គលិកទូតទាំងអស់ ដែលបំពេញសកម្មភាពការទូតនៅលើទឹកដីរដ្ឋជាម្ចាស់ផ្ទះ ។
៥- នយោបាយការបរទេសគឺជាយុទ្ធសាស្ត្រឬជាផែនការសកម្មភាពដែលបានរៀបចំឡើង ដោយអ្នករៀបចំគោលនយោបាយរបស់រដ្ឋមួយ សម្រាប់ធ្វើទំនាក់ទំនងជាមួយរដ្ឋមួយទៀតឬនីតិបុគ្គលអន្តរជាតិនានា ក្នុងបំណងសម្រេចគោលដៅជាក់លាក់របស់ខ្លួន ដែលជាគុណប្រយោជន៍របស់ប្រទេសជាតិ ។