2020-02-07 15:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើប្លង់វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិសំដៅដល់អ្វី ?
៤២- តើមជ្ឈត្តការមានសមត្ថកិច្ចសំដៅដល់អ្វី ?
៤៣- តើមូលនិធិនៃកាតព្វកិច្ចសេវាសកលសំដៅដល់អ្វី ?
៤៤- តើមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍសំដៅដល់អ្វី ?
៤៥- តើវិស័យសន្តិសុខនិងការពារជាតិសំដៅដល់អ្វី ?
ចម្លើយ
៤១- ប្លង់វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិ សំដៅដល់ប្លង់ដែលកំណត់បែងចែក និងប្រើប្រាស់ធនធានវិសាលគមន៍វិទ្យុជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមបទដ្ឋាន ឬស្តង់ដា ក្នុងតំបន់និងអន្តរជាតិ ។
៤២- មជ្ឈត្តការមានសមត្ថកិច្ច សំដៅដល់ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ដែលក្នុងនោះមជ្ឈត្តករទទួលបានការបណ្តុះបណ្តាលក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទទួលបានគុណវុឌ្ឍិពី ក.ប.ទ. ។
៤៣- មូលនិធិនៃកាតព្វកិច្ចសេវាសកល សំដៅដល់សំណុំនៃថវិកាទាំងឡាយដែលប្រើប្រាស់ ដើម្បីទ្រទ្រង់នឹងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកល ។
៤៤- មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ សំដៅដល់សំណុំនៃថវិកាទាំងឡាយដែលប្រើប្រាស់ ដើម្បីទ្រទ្រង់និងលើកកម្ពស់ដល់ការកសាងសមត្ថភាព និងស្រាវជ្រាវនិងការអភិវឌ្ឍក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។
៤៥- វិស័យសន្តិសុខនិងការពារជាតិ សំដៅដល់ប្រតិបត្តិការទូរគមនាគមន៍ដែលត្រូវបានប្រើប្រាស់សម្រាប់វិស័យសន្តិសុខ និងការពារជាតិ ។