សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធរណៈមានដូចជា ៖
- ការព្យាបាលនិងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ រហូតជាសះស្បើយ ទោះអ្នករងគ្រោះសម្រាកឬមិនសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្តី
- ការផ្តល់សេវាសង្រ្គោះបន្ទាន់
- ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល
- ការផ្តល់សេវាដឹកសពឬសេវាបញ្ជូនជនរងគ្រោះដែលត្រូវសង្រ្គោះបន្ទាន់
- ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំអ្នករងគ្រោះ ក្នុងពេលសម្រាកព្យាបាលសម្រាប់ករណីធ្ងន់ធ្ងរដែលសាមីជនរងគ្រោះមិនអាចបម្រើខ្លួនឯងបាន ។