Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តមានបារាំងមនៅលើទឹកដីខ្មែរផ្តល់ផលវិជ្ជមានិងអវិជ្ជមានដូចជា៖

ផលវិជ្ជមាន    

  • ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរ និងជួសជុលប្រាសាទបុរាណ
  • ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឲ្យខ្មែរវិញដូចជា ខេត្តម្លូព្រៃ ទន្លេពៅ និងខេត្តកោះកុង នៅឆ្នាំ១៩០៤ ព្រមទាំខេត្តបាតដំបង និងមហានគរសេរីសោភ័ណ្ឌតាមរយៈសន្ធិសញ្ញាបារាំងសៀម ថ្ងៃ២៣ ខែ មីនា ១៩០៧
  • ជួយលើកស្ទួយវិស័យវប្បធម៌
  • ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរដោយបានយកចិត្តទុកដាក់បង្កើតសាលារៀនវត្តសាលាតាមឃុំនិងសាលាបឋមសិក្សាបារាំងចំណែកមធ្យមសិក្សាបង្កើតដំបូងមានតែវិទ្យាល័យស៊ីសុវត្ថិមួយគត់នៅឆ្នាំ១៩០៤
  • នៅឆ្នាំ១៩១៥បង្កើតគណកម្មការរៀបចំវចនានុក្រមខ្មែរឡើងដើម្បីធ្វើឥឲ្យភាសាជាតិមានលក្ខណៈប្រាកដនិយម
  • វិស័យសេដ្ឋកិច្ចធ្វើឲ្យវិស័យកសិកម្មនិងដំណាំកសិឧស្សាហកម្មមួយចំនួនដួចជាម្រេច ក្រចៅ ថ្នាំជក់ កៅស៊ូ ...មានការរីកចម្រើនគួរឲ្យកត់សម្គាល់
  • លើកស្ទួយជីវភាពកម្មករ និងបង្កើតមន្ទីរពេទ្យទំនើបៗសម្រាប់កម្មករ
  • កសាងគមនាគន៍ដូចជាស្ពាន ថ្នល់ រថភ្លើង...

ផលអវិជ្ជមាន

  • ធ្វើឲ្យសង្គមខ្មែរកាន់តែក្រីក្រឡើងតាមរយៈទម្លន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ ពន្ធខ្លួន រហូតដល់ពន្ធសត្វពាហនៈ
  • ធ្វើឲ្យប្រជាជនខ្មែរស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១និងទី២
  • ធ្វើឲ្យខ្មែរបាត់បង់វត្ថុកេតនណ្ឌ
  • បាត់បង់ទឹកដីកម្ពុជាក្រោម និងតំបន់ដាឡាតដោយកាត់ឲ្យយួន ។ ខេត្តត្រាតត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login