Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦៦- ចំណូលដែលមិនបានបង់ពន្ធជូនរដ្ឋ តើត្រូវប្រកាសឬទេ ?

៦៧- ឡានដែលលក់ឱ្យយើងតែមិនទាន់កាត់ឈ្មោះពីម្ចាស់ដើម តើត្រូវប្រកាសដែរឬទេ ?

៦៨- តើផ្ទះដែលទិញដោយប្រាក់របស់ប្រពន្ធ តែក្នុងប្លង់LMAP មានឈ្មោះទាំងពីរនាក់ប្តីប្រពន្ធ តើប្ដីត្រូវប្រកាសដែរឬទេ ?

៦៩- នៅពេលផ្តល់សេវារួចហើយ អតិថិជនបានផ្តល់កម្រៃជូន តើករណីនេះជាអំពើពុករលួយដែរឬទេ ?

៧០- ការប្រកាសទ្រព្យសម្បត្តិ និងបំណុលខុសពីការពិតជាវិធីសាស្រ្តសម្រាប់បើកផ្លូវឱ្យមានអំពើពុករលួយ តើធ្វើយ៉ាងណាទើបយើងអាចដឹងថាមានការប្រកាសខុសដូចខាងលើ ?

ចម្លើយ

៦៦- ច្បាប់តម្រូវឱ្យបង់ពន្ធលើប្រភេទចំណូលដែលបានកំណត់ ដូចជា ពន្ធលើបៀវត្ស ពន្ធលើផលចំណេញ ពន្ធលើការប្រាក់នៃប្រាក់ក្នុងធនាគារ...។ ចំពោះចំណូលទាំងឡាយណាដែលច្បាប់មិនទាន់តម្រូវឱ្យបង់ពន្ធ ក៏អាចត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

៦៧- ឡាននេះត្រូវប្រកាស ទោះបីមិនទាន់កាត់ឈ្មោះពីម្ចាស់ដើមក៏ដោយ តែយើងយកមកឯកសារទិញលក់រវាងភាគីទាំងពីរមកជាសំអាង ហើយឡាននេះត្រូវបានប្រើប្រាស់ និងគ្រប់គ្រងដោយខ្លួនយើងផ្ទាល់ ។ ក្នុងន័យមួយទៀត បើឡាននេះបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចប្រាកដជាតាមរកម្ចាស់ដើមជាមុន តែបើត្រូវបានគេដឹងថាឡាននេះមានឯកសារទិញលក់ឱ្យយើងរួចហើយ យើងនឹងទទួលខុសត្រូវចំពោះការបង្កហេតុដោយឡាននេះ ។

៦៨- ទោះបីជាលុយរបស់ប្រពន្ធក៏ដោយ ក៏ប្ដីត្រូវប្រកាសដែរ ព្រោះមានឈ្មោះប្ដីជាសហកម្មសិទ្ធិក្នុងប្លង់នេះ ។ បើមិនប្រកាសក្នុងករណីដែលមានការចោទប្រកាន់ថា យើងមិនបានអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានត្រឹមត្រូវនោះយើងនឹងទទួលរងនូវទោសទណ្ឌ ។

៦៩- មិនមែនជាអំពើពុករលួយទេ បើកម្រៃខាងលើផ្តល់ជូនដល់ក្រសួង ស្ថាប័ន តែបើផ្តល់ឲ្យមន្រ្តីមានសមត្ថកិច្ចណាមួយ ពិតជាអំពើពុករលួយ ។

៧០- ការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាវិធានការមួយក្នុងចំណោមវិធានការទាំងឡាយក្នុងការប្រឆាំង នឹងអំពើពុករលួយ ។ ការប្រកាសខុសពីការពិត អង្គភាពប្រឆាំងអំពើពុករលួយមិនអាចដឹងថាមានករណីនេះទេ ព្រោះយើងអាចបើកប្រអប់សំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុលណាមួយ តែក្នុងករណីចាំបាច់នៃការស៊ើបអង្កេតប៉ុណ្ណោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login