ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុគ្គលិកក្រុមប្រឹក្សាដែលជាមន្ត្រីរាជការត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ទាំងនៅក្នុងម៉ោងបំពេញការងារឬនៅក្រៅម៉ោងបំពេញការងារ។
គណៈអភិបាលត្រូវចាត់ចែងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅក្នុងចំណោមបុគ្គលិកទាំងអស់អំពីកាតព្វកិច្ចមួយចំនួនរបស់មន្ត្រីរាជការដែលមានខ្លឹមសារដូចខាងក្រោម៖
កាតព្វកិច្ចព្រឹត្តិបត្រការងារ៖ មន្ត្រីរាជការគ្រប់រូបត្រូវប្រតិបត្តិដោយស្មារតីទទួលខុសត្រូវចំពោះការងារ មានគំនិតច្នៃប្រឌិត ដើម្បីអោយរីកចម្រើន ដោយគុណភាពពណ៌គឺមិនមែនគ្រាន់តែធ្វើការងារដើម្បីខ្លួន ដោយមិនទទួលខុសត្រូវចំពោះការងារនោះទេ។
កាតព្វកិច្ចគោរពតាមឋានានុក្រម មន្ត្រីរាជការគ្រប់រូបត្រូវទទួលខុសត្រូវចំពោះថ្នាក់លើ អំពីកិច្ចការរបស់ខ្លួន ហើយត្រូវគោរពបញ្ជារបស់ថ្នាក់លើតាមឋានានុក្រម។ មន្ត្រីគ្រប់រូប មានសិទ្ធិលើកសំណើ ឬផ្ដល់យោបល់ទៅថ្នាក់លើរបស់ខ្លួន ប៉ុន្តែការសម្រេចគឺជាសិទ្ធិរបស់ថ្នាក់លើ។
កាតព្វកិច្ចអព្យាក្រឹត ត្រូវមានអព្យាក្រឹត្យភាពក្នុងការបំពេញការងារ ដោយមិនត្រូវមានភាពលំអៀងចំពោះបុគ្គលិក ឬក្រុមណាមួយឡើយ និងហាងដាច់ខាតនិងការប្រើប្រាស់មុខងារសាធារណៈរបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើបេសកកម្មនយោបាយ។
កាតព្វកិច្ចរក្សាសម្ងាត់វិជ្ជាជីវៈ នៅក្នុងការបំពេញការងារ មានការងារខ្លះទាមទារឲ្យមន្ត្រីរាជការត្រូវរក្សាការសម្ងាត់ ដែលត្រូវគោរពតាមលិខិតបទដ្ឋានពាក់ព័ន្ធជាធរមាន។
កាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ មិនត្រូវបំពេញការងារដោយរំលោភបំពានដល់តួនាទីភារកិច្ចរបស់មន្ត្រី ឬស្ថាប័ន មានសមត្ថកិច្ចផ្សេងៗឡើយ។
កាតព្វកិច្ចប្រកាន់ខ្ជាប់នូវឥរិយាបថវិជ្ជមាន មិនត្រូវបំពារបំពានដោយពាក្យសំដី កាយវិការនិងសកម្មភាព ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់ឡើយ ជាពិសេស ស្ត្រី ជនពិការ ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះផ្សេងៗទៀត។