Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- ២០ឆ្នាំមុន តម្លៃតិចជាង៤លាន ឥឡូវលើសពី៩លាន សម្រាប់អចលនទ្រព្យ តើត្រូវប្រកាសដែរឬទេ ?

៩២- តើចំណូលបានមកពីកម្រៃជើងសារ (គុកជេរ) ជាចំណូលស្របច្បាប់ដែរឬទេ​ ?

៩៣- តើចំណូលដែលបានមកពីការលេងតុងទីន និងចំណូលពីការប្រាក់ ត្រូវប្រកាសដែរឬទេ ? ហើយចំណូលទាំងពីរនេះមានការបង់ពន្ធឬយ៉ាងណា ?

៩៤- តើព័ត៌មានស្តីពីកូន ចុះតែកូននៅក្នុងបន្ទុកឬយ៉ាងណា ?

៩៥- តើក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសិទ្ធិអំណាច និងភារកិច្ចអ្វីខ្លះក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ?

ចម្លើយ

៩១- ២០ឆ្នាំមុន តម្លៃតិចជាង៤លាន ឥឡូវលើសពី៩លាន សម្រាប់អចលនទ្រព្យ ទោះក្នុងតម្លៃណាក៏ដោយឱ្យតែជាប្រភេទអចលនទ្រព្យត្រូវប្រកាសជាដាច់ខាត ។

៩២- ចំណូលបានមកពីកម្រៃជើងសារ (គុកជេរ) ចំណូលប្រភេទនេះជាចំណូលស្របច្បាប់ ឱ្យតែចំណូលនេះមានប្រភពមកពីសកម្មភាពស្របច្បាប់ ។

៩៣- ចំណូលទាំងនេះប្រកាសក៏បាន មិនប្រកាសក៏បាន ។ ឯការយកពន្ធលើចំណូលទាំងនេះ វាជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

៩៤- ទោះកូនក្នុងបន្ទុកក្ដីឬក្រៅបន្ទុកក្តី មានគ្រួសារក្តីឬគ្មានគ្រួសារក្តី ក្នុងស្រុកក្តីឬនៅបរទេសក្តី កូនបង្កើតក្ដីឬកូនចិញ្ចឹមក្តី គ្រប់កម្រិតអាយុទាំងអស់ ត្រូវតែចុះក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ ។ កូនធម៌មិនតម្រូវឱ្យប្រកាសក្នុងឯកសារនេះទេ ។

៩៥- ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានកំណត់ក្នុងមាត្រា ១០ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ជាអាទិ៍ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាចលើកសំណើផ្លាស់ប្តូរថ្នាក់ដឹកនាំ អង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើរបាយការណ៍អំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជូននាយករដ្ធមន្ត្រី ។ យោបល់ និងអនុសាសន៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមិនមែនជាការសម្រេចដាច់អាត និងស្ថាពរនោះទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login