Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧៦- អ្នកទទួលបន្ទុកខាងហិរញ្ញវត្ថុនៅតាមក្រសួង ស្ថាប័ននីមួយៗ តើមានទំនាស់ផលប្រយោជន៍ជាមួយក្រុមជនបង្គោលដែរឬទេ ?

៧៧- បុគ្គលមួយមានចិញ្ចៀន ២០វង់ ក្នុងមួយវង់តម្លៃ ៥០០ដុល្លា តើត្រូវប្រកាសដែរឬទេ ?

៧៨- មន្រ្តីរាជការដែលមិនមកបម្រើការតែទទួលប្រាក់ខែរាល់ខែ តើជាអំពើពុករលួយដែរឬទេ ?

៧៩- តើការប្រឡងយកលុយចាត់ទុកថាជាអំពើពុករលួយដែរឬទេ ?

៨០- តើមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា មានវិសមិតភាពជាមួយនឹងការបំពេញការងារអ្វីខ្លះ ?

ចម្លើយ

៧៦- អ្នកកាន់ហិរញ្ញវត្ថុមិនមានទំនាស់ផលប្រយោជន៍ជាមួយក្រុមជនបង្គោល ។ មានន័យថា អ្នកទាំងនេះអាចធ្វើជាក្រុមជនបង្គោលបាន ។

៧៧- ករណីនេះមិនប្រកាសទេ ប្រសិនចិញ្ចៀនមួយវង់តម្លៃត្រឹមតែ ៥០០ ដុល្លា តែបើថ្ងៃក្រោយចំណងនេះបញ្ចូលគ្នាតែមួយវង់ដែលមានតម្លៃលើសពី ៤លានរៀល គឺត្រូវប្រកាស ។

៧៨- ករណីដែលមិនមកធ្វើការជាថ្នូរនឹងការផ្តល់ប្រាក់ដល់ថ្នាក់លើរបស់ខ្លួន ជាអំពើពុករលួយ ។ ចំណែកឯការមិនមកធ្វើការ និងបែរជាទទួលបានប្រាក់ខែជាធម្មតាក៏ជាអំពើពុករលួយផងដែរ ។

៧៩- មិនមានច្បាប់ណាមួយដែលតម្រូវឱ្យទទួលផ្តល់ឱ្យសុំលុយនៅពេលមានការប្រឡងនោះទេ ។ បើការប្រឡងមានការយកលុយ វាពិតណាស់ថាជាអំពើពុករលួយ ។

៨០- ករណីនេះ ក្រុមជនបង្គោលរបស់ក្រសួងធម្មការ និងសាសនាជាអ្នកកំណត់ ។ ឧទាហរណ៍ តើមន្រ្តីរាជការនៃក្រសួងនេះអាចបំពេញតួនាទីជាអាចារ្យតាមវត្តអារាមបានដែរឬទេ ? ក្រុមជនបង្គោលជាអ្នកកំណត់ថា តើការងារប្រភេទណា ដែលមន្ត្រីរាជការនៃក្រសួងនេះអាចបំពេញបាន និងតើការងារប្រភេទណាខ្លះទៀត ដែលមិនអាចបំពេញបាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login