Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧១- ដីឈ្មោះឪពុកម្តាយក្មេក គ្មានឈ្មោះយើង តើត្រូវប្រកាសឬមិនប្រកាស ? ហើយប្រកាសនៅពេលក្រោយបន្ទាប់ពីមានការផ្ទេរឈ្មោះមកយើងត្រូវបញ្ជាក់ពីប្រភពយ៉ាងដូចម្តេច ?

៧២- ប្រាក់ខែរបស់មន្ត្រីរាជការតែ ១០ម៉ឺន ទៅ ២០ម៉ឺន តើមានជាប់ប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

៧៣- តើបុគ្គលចំនួនប៉ុន្មានរូប អាចប្តឹងដើម្បីឱ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតអំពីពុករលួយបាន ?

៧៤- ការសុំលុយសម្រាប់ដោះស្រាយនៅក្នុងអង្គភាពសាធារណៈ តើចាត់ទុកជាទង្វើខុសច្បាប់ដែរ ឬទេ ?

៧៥- តើគណៈកម្មការបក្សនៅតាមក្រសួង ស្ថាប័ននីមួយៗមានវិសមិតភាពជាមួយក្រុមជនបង្គោលដែរឬទេ ?

ចម្លើយ

៧១- បើគ្មានឈ្មោះយើងទេ មានតែឈ្មោះឪពុកម្តាយក្មេក មិនតម្រូវឱ្យប្រកាសទេ ។ បើថ្ងៃក្រោយមានការផ្ទេរឈ្មោះមកយើងត្រូវបញ្ជាក់ថា ដីនេះបានពីឪពុកម្តាយក្មេក ។

៧២- ទោះបីមិនទទួល ឬទទួលបានប្រាក់ខែក្នុងកម្រិតណាក៏ដោយ បើបុគ្គលនោះត្រូវកំណត់ដោយច្បាប់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺត្រូវប្រកាសជាដាច់ខាត ។ ឧទាហរណ៍ ទីប្រឹក្សា ឬជំនួយការថ្នាក់ដឹកនាំដែលមិនទទួលប្រាក់បៀវត្ស និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាដើម ។

៧៣- សូម្បីតែមួយរូបក៏ស៊ើបអង្កេតបាន ហើយអង្គភាពប្រឆាំងអំពើពុករលួយមានកាតព្វកិច្ចការពារសុវត្ថិភាពចំពោះប្រភពនេះ ។ តែបើអ្នកប្តឹងមានចំនួនច្រើនផ្តល់ផលប្រយោជន៍ខ្ពស់ធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចរបស់ស្ថាប័នតុលាការ ។

៧៤- ការសុំលុយសម្រាប់ដោះស្រាយនៅក្នុងអង្គភាពសាធារណៈ ករណីច្បាប់អនុញ្ញាតមិនមែនជាទង្វើខុសច្បាប់ទេ ប៉ុន្តែបើច្បាប់មិនអនុញ្ញាតឱ្យសុំ ឬទទួល វាជាទង្វើខុសច្បាប់ ។

៧៥- ជនបង្គោលអាចធ្វើជាគណៈកម្មការបក្សនៅតាមក្រសួង ស្ថាប័ននីមួយៗបាន ព្រោះការងារទាំងពីរនេះដាច់ដោយឡែកពីគ្នា ហើយកុំឱ្យតែមានទំនាស់ផលប្រយោជន៍ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login