តម្លៃគឺជាលក្ខណៈនៃអ្វីដែលគេប្រាថ្នា ឬអ្វីដែលគេចង់បាន។ មនុស្សម្នាក់ៗត្រូវមានតម្លៃដូចជា៖
- តម្លៃផ្ទាល់ខ្លួន(ឧទាហរណ៏ៈ ការឲ្យតម្លៃទៅលើចំណេះដឹងផ្ទាល់ខ្លួនថានិងអាចសំរេចការងារមួយពិតប្រាកដ)។
- តម្លៃគ្រួសារ(ឧទាហរណ៏ៈ ការស្រលាញ់គ្នាក្នុងគ្រួសារ និងគោរពគ្នាទៅវិញ ទៅមក)។
- តម្លៃស្មារតីឬ សីលតម្លៃ(ឧទាហរណ៏ៈ សេចក្តីស្រលាញ់ដោយមានមេត្តាធម៌ និង សេចក្តីទុកចិត្ត)។
- តម្លៃការងារ(ឧទាហរណ៏ៈ ការប្រកបការងារដោយសុចរិតទៀងត្រង់ដោយមានការទទួលខុសត្រូវខ្ពស់)
- តម្លៃវប្បធម៌(ឧទាហរណ៏ៈ ការថែរក្សាកេរដំណែលវប្បធម៌ ដែលមានតាំងពីបុរាណ)។
- តម្លៃសង្គម និងវប្បធម៌(ឧទាហរណ៏ៈ ការចេះជួយគ្នាទៅវិញទៅមកដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ)។