Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣៦- ដីធ្លីដែលទទួលបានតាំងពីឆ្នាំ១៩៧៩ តែគ្មានលិខិតបញ្ជាក់ពីភូមិឬ ឃុំ តើត្រូវប្រកាសឬទេ ?

១៣៧- តើនៅពេលយើងមិនព្រមទទួលសំណូក តើយើងអាចប្តឹងអ្នកសូកបានឬទេ ?

១៣៨- បើនាយទាហានឈឺកំពុងសម្រាកព្យាបាល មានអាការៈធ្ងន់ធ្ងរ បំពេញឯកសារប្រការទ្រព្យសម្បត្តិ និងបំណុលមិនកើត តើប្រកាសឬទេ ?

១៣៩- តើអ្នកលាឈប់ពីតំណែងដែលបានការឯកភាពពីអង្គភាពហើយ តែមិនទាន់បានការយល់លិខិតកាត់ចេញពីថ្នាក់លើ ត្រូវប្រកាសឬទេ ?

១៤០- អ្នកដែលមិនទាន់មានសិទ្ធិប្រកាសក្នុងឆ្នាំ២០១១នេះ តើការប្រកាសរបស់គាត់នៅពេលបន្ទាប់ចាត់ទុកថាជាការប្រកាសលើកដំបូង ដែរឬទេ ?

ចម្លើយ

១៣៦- ទោះមានឯកសារ ឬមិនប្រកាសបញ្ជាក់ពីភូមិឬឃុំ ក៏ដោយ ក៏ត្រូវប្រកាស ដោយដីធ្លីនេះជាទ្រព្យសម្បត្តិរបស់យើង ។

១៣៧- ករណីនេះយើងអាចប្តឹងបាន និងត្រូវចូលរួមសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។ អង្គភាពរិះរកគ្រប់មធ្យោបាយ ដើម្បីការពារសុវត្ថិភាពរបស់អ្នកចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ ។

១៣៨- បើនាយទាហាននេះមិនអាចសរសេរបាន គាត់អាចពឹងពាក់អ្នកដទៃបានឱ្យជួយបំពេញឯកសារប្រការទ្រព្យសម្បត្តិ និងបំណុល ជំនួសបាន ។ ការសម្រាកព្យាបាលជំងឺមិនអាចយកមកធ្វើជាទឡឺករណ៍សម្រាប់ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទេ ។

១៣៩- បើត្រឹមតែការឯកភាពត្រឹមអង្គភាព គាត់ត្រូវប្រកាសជាធម្មតា ព្រោះមិនទាន់មានការឯកភាពចុងក្រោយពីថ្នាក់លើ និងមានលិខិតកាត់ចេញជាស្ថាពរ ។

១៤០- ការប្រកាសទ្រព្យសម្បត្តិ និងបំណុលឆ្នាំ២០១១ ជាការប្រកាសលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈពេលរាប់ពាន់ឆ្នាំមកហើយ មិនដែលធ្លាប់បានអនុវត្ត។ ឯការប្រកាសក្រោយឆ្នាំ២០១១ គឺជាការប្រកាសលើកទី១ មិនចាត់ទុកជាការប្រកាសលើកដំបូងទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login