Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កាលេ​ន​ធម្មសាកច្ឆា​ កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល ។ ​នេះ​បាន​ដល់​ការចេះ​បែងចែក​ពេលវេលាឱ្យមាន​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃលោក​អ្នកចេះដឹង​ជ្រៅជ្រះដែលជា​អ្នក​មាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ចម្ងល់​គ្រប់​យ៉ាង​បាន ។ មួយ​សោត ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានានិង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា ។ ទង្វើ​បែប​នេះ ក៏​ជា​ការ​សាប​ព្រោះនូវ​វប្បធម៌​អហឹង្សានិង​សន្តិភាព​ផងដែរ ។ ធ្វើ​យ៉ាងនេះ​ គឺ​ពិតជា​បាន​បង្កើត​នូវ​ការចេះដឹង​របស់​ខ្លួនឱ្យបាន​ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវនិង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯងនិង​សង្គមជាតិ​ពិតប្រាកដ ។ ដូច្នេះ​ កិរិយា​ចូលរួម​ក្នុង​ការសន្ទនា​សាកសួរ​ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login