Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សោ​វ​ចស្ស​តា ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ ។ មនុស្ស​ប្រដៅ​ដោយ​ងាយ គឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូ អាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ខ្លួន​ជា​អ្នក​ឈ្លាសវៃ​មាន​ការចេះដឹង​ច្រើន ឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ថែម​ទាំង​ជា​បុគ្គល​មានចិត្ត​បើកទូលាយ បន្ទាបខ្លួនមិន​ប្រកាន់​មានៈ តែទោះ​យ៉ាងណា​តោង​តែ​ធ្វើ​ដោយ​បញ្ញា ប្រយត្ន​ត្រូវ​ជនពាល​បញ្ចុះបញ្ចូល អូសទាញ​​ឱ្យ​លុះ​ក្នុង​គំនិតគិត​ខុស ​។ ឯ​អ្នក​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ជាដើម ក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា អ្នក​មិន​ឆ្លៀស​វៃ មិន​មាន​ការចេះដឹង ម្ល៉ោះហើយ​ក៏​មាន​ការ​ងងឹត​ងងល់​ក្នុង​អស្មិ​មានៈ​យ៉ាង​ធ្ងន់​ធរ ។ មានតែ​ការខិតខំ​រៀនសូត្រនិង​ស្តាប់ធម៌ទេសនា​ជាដើម​ទេ ទើប​អាច​ធ្វើ​ខ្លួន​ឱ្យទៅ​ជា​បុគ្គល​ងាយ​ប្រដៅ​បាន ។ ដូច្នេះ​ ការខិតខំ​កសាងខ្លួន​ឱ្យ​បាន​ក្លាយជា​បុគ្គល ដែល​គេ​ងាយ​ប្រដៅ ជា​មង្គល​ដ៏​ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login