Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៥១- តើអង្គភាពប្រឆាំងអំពើពុករលួយ មានអំណាចលើស្ថាប័នអ្វីខ្លះ ? ឧទាហរណ៍ ដូចជា ស្ថាប័នព្រះមហាក្សត្រ ?

១៥២- តើអង្គភាពប្រឆាំងអំពើពុករលួយបានបង្កើតឡើងនៅថ្ងៃណាខែណាឆ្នាំណា ? ហើយអ្នកណាជាអ្នកធ្វើច្បាប់នេះ ?

១៥៣- ជំនួយការ និងទីប្រឹក្សាគ្រាន់តែជាភ្នាក់ងារជាប់កិច្ចសន្យាតែប៉ុណ្ណោះ ពេលចប់កិច្ចសន្យាគឺចប់ភារកិច្ច ចុះហេតុអ្វីបានជាតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល ?

១៥៤- បើប្ដីមានភារកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយប្រពន្ធក៏មានភារកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរ ប៉ុន្តែប្រពន្ធនៅបរទេស សូមមេត្តាពន្យល់ក្នុងករណីទ្រព្យសម្បត្តិរួមគ្នា ?

១៥៥- បើពេលប្រកាសទ្រព្យសម្បត្តិ និងបំណុល អ្នកប្រកាសមិនទាន់មានរថយន្ត តែក្រោយពេលប្រកាសបានទិញ រថយន្ត ដោយទទួលបានលុយនោះតាមរយៈដេញតុងទីន ។ តើលុយនោះជាលុយស្របច្បាប់ដែរឬទេ ?

ចម្លើយ

១៥១- ព្រះមហាក្សត្រជាបុគ្គលដែលមិនអាចរំលោភបានជាដាច់ខាត (ស្មារតីរដ្ឋធម្មនុញ្ញ) ។ តាមគោលការណ៍ការអនុវត្តជាសកលនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយច្បាប់នេះ អនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គ្រប់បុគ្គលបម្រើការក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្តាប័ននីតិប្រតិបត្តិ និងអំណាចតុលាការ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលបានប្រព្រឹត្តបទល្មើសពុករលួយនឹងត្រូវទទួលរងនូវការស៊ើបអង្កេតពីអង្គភាពប្រឆាំងអំពើពុករលួយ ។

១៥២- អង្គភាពប្រឆាំងរាល់សកម្មភាពពុករលួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ បន្ទាប់មករាជរដ្ឋាភិបាលបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយនៅ២០០៦ បន្តអនុវត្តការងារពីអង្គភាពមុន។ ក្រោយពីច្បាប់ប្រឆាំងអំពើពុករលួយបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១០ រាជរដ្ឋាភិបាលមានភារកិច្ចរៀបចំស្ថាប័នប្រឆាំងអំពើពុករលួយ (ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ) ក្នុងរយៈពេល៦០ថ្ងៃ ។ រាជរដ្ឋាភិបាល ជាអ្នករៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីដាក់ជូនទៅរដ្ឋសភាអនុម័តលើច្បាប់នេះ ។

១៥៣- ទីប្រឹក្សា និងជំនួយការត្រូវបានកំណត់ដោយច្បាប់ជាអ្នករាជការសាធារណ: ដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងចំណុចទី៤ មាត្រា១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

១៥៤- ក្នុងករណីនេះប្ដី និងប្រពន្ធត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចគ្នា ទោះបីប្រពន្ធកំពុងស្ថិតនៅឯបរទេសក៏ដោយ ក៏ត្រូវប្រកាសដែរ។ ទ្រព្យសម្បត្តិរួមត្រូវប្រកាសដូចគ្នា (បើអ្នកប្រកាសជាប្ដីត្រូវដាក់ឈ្មោះប្រពន្ធជាសហកម្មសិទ្ធិករ បើអ្នកប្រកាសជាប្រពន្ធត្រូវដាក់ឈ្មោះប្តីជាសហកម្មសិទ្ធិករ)។

១៥៥- ចំណូលពីតុងទីនមិនមែនជាចំណូលខុសច្បាប់ទេ បើលុយសម្រាប់ទិញឡានពីលុយតុងទីន លុយនេះក៏ស្របច្បាប់ដែរ។ តុងទីនមិនត្រូវបានច្បាប់ហាមឃាត់មិនឱ្យលេងនោះទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login