ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៥៦- យើងបានចូលហ៊ុន (ដាក់ហ៊ុន) ទៅក្នុងក្រុមហ៊ុនឯកជនមួយ (មិនមែនជាអគ្គនាយកក្រុមហ៊ុនទេ) តើទ្រព្យសម្បត្តិដែលបានចូលហ៊ុននេះ ត្រូវបានលើកយកមកប្រកាសដែរឬទេ ?
១៥៧- ករណីនៃការចូលហ៊ុនគ្នាទិញដីមួយកន្លែង ហើយដីនេះបានដាក់ឈ្មោះយើង ជាម្ចាស់កម្មសិទ្ធិដីធ្លីមួយកន្លែងនោះ។ តើក្នុងករណីនេះ តើយើងត្រូវប្រកាសដែរឬទេ ? ហើយប្រសិនបើគេត្រូវឱ្យប្រកាសតើត្រូវប្រកាសដោយរបៀបណា ?
១៥៨- អំពីព័ត៌មានស្វាមី ឬភរិយា និងកូន តើកូនប្រសាដែលពុំនៅក្នុងបន្ទុកអាចសរសេរក្នុងព័ត៌មានបានដែរឬទេ ? (នៅស្រោមសំបុត្រខាងក្រៅ)
១៥៩- ក្រោយពេលប្រកាសទ្រព្យសម្បត្តិហើយ មានលុយយកទៅដាក់ធនាគារ តើនេះមានការពាក់ព័ន្ធយ៉ាងដូចម្តេច ?
១៦០- ប្រពន្ធជាប្រធាន ឬម្ចាស់ក្រុមហ៊ុន ក្រោយពេលប្រកាសទ្រព្យសម្បត្តិ និងបំណុលមានអចលនទ្រព្យថ្មីទៀត រួមគ្នាជាមួយប្រពន្ធដែលទ្រព្យនេះបានពីចំណូលរបស់ប្រពន្ធ តើយើងត្រូវប្រកាសយ៉ាងដូចម្តេច ?
ចម្លើយ
១៥៦- ចំណូលនេះជាចំណូលស្របច្បាប់ ។ តែត្រូវពិនិត្យមើលថាការចូលហ៊ុនក្នុងក្រុមហ៊ុនមួយត្រូវបានហាមឃាត់ដោយច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬច្បាប់ដទៃទៀតឬទេ បើមិនមានការហាមឃាត់ យើងអាចប្រកាសពីទ្រព្យសម្បត្តិដែលបានចូលភាគហ៊ុន ។
១៥៧- បើមានឈ្មោះយើងជាម្ចាស់ដីសហកម្មសិទ្ធិ យើងត្រូវប្រកាស ហើយត្រូវបញ្ចូលឈ្មោះសហកម្មសិទ្ធិករទាំងអស់ក្នុងករណីឯកសារបញ្ជាក់ដីធ្លីអ្នកទាំងនោះមានឈ្មោះបុគ្គល ដែលបានចូលភាគហ៊ុនក្នុងការទិញដីធ្លីខាងលើ ។
១៥៨- បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវផ្តល់ព័ត៌មានត្រឹមតែសហព័ទ្ធ និងកូនតែប៉ុណ្ណោះ។ ចំពោះកូនប្រសាដែលនៅក្នុងបន្ទុក ឬក្រៅបន្ទុកមិនត្រូវក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះទេ ។
១៥៩- ធនាគារជាកន្លែងស្របច្បាប់ក្នុងការទទួលបញ្ញើប្រាក់គ្រប់ប្រភេ ។ ការរកលុយដាក់នៅធនាគារធ្វើមានទុនសម្រាប់ការវិនិយោគ ដែលធ្វើឱ្យសេដ្ឋកិច្ចមានការអភិវឌ្ឍ ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានទិសដៅមួយដើម្បីឱ្យបុគ្គលគ្រប់រូបយកប្រាក់របស់ខ្លួនទៅធនាគារ ។ ការរក្សាទុកលុយនៅផ្ទះមិនមានផលប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ។
១៦០- ទ្រព្យសម្បត្តិរបស់ប្រពន្ធសុទ្ធសាធមិនអាចប្រកាសបានទេ តែមានឈ្មោះយើងជាសហកម្មសិទ្ធិដែរត្រូវប្រកាស។ បើកំណើនអចលនទ្រព្យកើតមានក្រោយការប្រកាស ដែលជាទ្រព្យរបស់ប្រពន្ធ យើងត្រូវបញ្ជាក់ក្នុងចំណុចប្រភពហិរញ្ញប្បទានថាទ្រព្យនេះបានមកពីការរកស៊ីរបស់ប្រពន្ធ ។