ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ខន្តិ ច សេចក្តីអត់ធ្មត់ ។ ខន្តី គឺសភាពនៃចិត្តស្ងៀមស្ងាត់ស្ងប់រម្ងាប់នឹងនរ ទោះត្រូវរងនូវអំពើអាក្រក់បែបណាមួយដូចជារងការប្រមាថ ឬភាពអយុត្តិធម៌ជាដើម ។ តាមធម្មតាក្នុងស្ថានភាពបែបនេះ អ្នកដែលគ្មានខន្តី រមែងមានសេចក្តីក្រោធខឹងក្តៅក្រហាយជាប្រាកដ ហើយតែងតបទៅវិញដោយអំពើហិង្សា ឬពាក្យទ្រគោះដោយប្រការណាមួយមិនខាន ដែលជាហេតុនាំមកនូវជម្លោះគ្រប់ប្រភេទ ។ ចំណែកឯអ្នកមានខន្តីធម៌វិញ ពេលរងនូវអំពើអាក្រក់បែបណា រមែងមិនក្រោធខឹង មិនក្តៅក្រហាយផ្តេសផ្តាសឡើយ ហើយតែងមានប្រតិកម្មទៅវិញដោយអហិង្សាប្រកបដោយវិចារណញ្ញាណយ៉ាងថ្លៃថ្នូរបំផុត ដែលជាហេតុនាំមកនូវសុខសន្តិភាពយ៉ាងប្រពៃ ប្រការនេះគួរតែមិនមែនមានន័យថា ទោះជាត្រូវរងគ្រោះអយុត្តិធម៌យ៉ាងណា ក៏មិនអើពើឡើយ ។ តាមពិត បើឃើញថាគួរតែឆ្លើយតបនោះគឺតោងតែឆ្លើយតប ប៉ុន្តែធ្វើដោយចិត្តស្ងប់មិនមែនធ្វើតាមកំហឹង ។ ដូច្នេះ ការព្យាយាមកសាងអប់រំខ្លួនឱ្យមានសន្ដានចិត្តប្រកបដោយខន្តី គឺសេចក្តីអត់ធន់ដ៏ប្រពៃ ហើយជាមង្គលដ៏ឧត្តម ។