ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៤៦- តើព្រះរាជវង្សានុវង្ស ដែលមានតួនាទីជាទីប្រឹក្សា តែមិនមានតួនាទីអ្វីសំខាន់ទេ និងតែងតាំងដោយព្រះរាជក្រឹត្យ គ្រាន់តែជាកិត្តិយស តើប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
១៤៧- បើយើងដឹងថា ចៅក្រមស៊ីសំណូក ហើយគាត់កាត់ក្តីដោយលំអៀង (អយុត្តិធម៌) តើអាចប្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ ?
១៤៨- ទ្រព្យសម្បត្តិជាកេរ្តិ៍ ប៉ុន្តែអ្នកទទួលកេរ្តិ៍ ត្រូវបានកាត់ឈ្មោះចេញពីបញ្ជីគ្រួសារស្នាក់នៅ តើអ្នកទទួលកេរ្តិ៍អាចប្រកាសទ្រព្យសម្បត្តិ ដែលជាកេរ្តិ៍នោះបានដែរឬទេ ?
១៤៩- តើអាចសុំ soft copy ដែលពាក់ព័ន្ធនឹងបទបង្ហាញនៃឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយបានដែរទេ ?
១៥០- ជំនួយការ និងទីប្រឹក្សានៅពេលចប់អាណត្តិ តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្តទៀតទេ (លើកទី២)
?
ចម្លើយ
១៤៦- បើតួនាទីទីប្រឹក្សាគ្រាន់តែជាកិត្តិយស ទោះបីតួនាទីតែងតាំងដោយព្រះរាជក្រឹត្យក៏ដោយ ក៏មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ព្រោះតួនាទីនេះគ្រាន់តែជាការតែប៉ុណ្ណោះ ។
១៤៧- ការសម្រេចសេចក្តីរបស់ចៅក្រមឱ្យភាគីណាមួយចាញ់ ឬឈ្នះ ជាសិទ្ធិអំណាចរបស់ចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយមិនមានសិទ្ធិត្រតពិនិត្យលើការសម្រេចរបស់ចៅក្រមឡើយ ។ ផ្ទុយទៅវិញ បើការសម្រេចសេចក្តីរបស់ចៅក្រមដោយលម្អៀងបណ្តាលមកអំពីការទទួលសំណូក អង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិគ្រប់គ្រាន់ នឹងស៊ើបអង្កេតករណីនេះ ។
១៤៨- ការកាត់ស្មោះចេញពីបញ្ជីគ្រួសារ មិនមានន័យជាបុគ្គលនោះមិនមានសិទ្ធិទទួលបាននូវកេរ្តិ៍មរតក ដែលឪពុកម្តាយប្រគល់ជូន បុគ្គលនោះត្រូវប្រកាសអំពីកេរ្តិ៍ដែលទទួលបានខាងលើចូលក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
១៤៩- អាចសុំ soft copy ដែលពាក់ព័ន្ធនឹងបទបង្ហាញនៃឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយបាន នៅពេលមានការស្នើសុំ ។
១៥០- ការចប់អាណត្តិរបស់ជំនួយការ និងទីប្រឹក្សាត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ បុគ្គលទាំងនោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ៣០ថ្ងៃយ៉ាងយូរ មុនការបញ្ចប់អាណត្តិ ។