Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦១- តើចំពោះបុរសដែលមានប្រពន្ធច្រើន ឧទាហរណ៍ មានប្រពន្ធ ២ ឬ ៣ នាក់ តើបុរសនោះត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងដូចម្តេច ?

១៦២- អ្នកឡើងតំណែងថ្មីដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តើទ្រព្យសម្បត្តិ និងបំណុលរបស់គាត់ត្រូវគិតចំណុចចាប់ពីពេលណាមក ?

១៦៣- តើអង្គភាពប្រឆាំងអំពើពុករលួយមានសុឆន្ទៈបែបណាចំពោះការគ្រប់គ្រងសង្គមនាពេលអនាគត ? ព្រោះក្រោយពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានផ្សព្វផ្សាយ និងចូលជាធរមានមានមន្ត្រីសាធារណៈ មួយចំនួនមានការភ័យព្រួយលើសកម្មភាពការងាររបស់ខ្លួន ឬអាចនិយាយបានថាវាជំរុញឱ្យមានភាពអសកម្មលើកិច្ចការសង្គមដោយហេតុខ្វះប្រាក់ឧបត្ថម្ភការងារ និងមធ្យោបាយ ប្រេងឥន្ធនៈ ខ្វះមន្ត្រី និងបុគ្គលិក និងមានប្រជាពលរដ្ឋ អាជីវកម្មតូចតាចជាច្រើនត្រូវរងការពិន័យ ឬទទួលទណ្ឌកម្មដោយការអនុវត្តច្បាប់នានា ។

១៦៤- តើបុគ្គលដែលយកប្រាក់កម្រៃពីមន្ត្រីរាជការ ដែលមិនបានមកបំពេញភារកិច្ច ចាត់ទុកថាជាអំពើពុករលួយដែរឬទេ ?

១៦៥- តើក្នុងប្រទេសកម្ពុជាយើង មានអង្គភាពណាមួយជាអ្នកទទួលខុសត្រូវត្រួតពិនិត្យការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ? ហើយចំនួនបុគ្គលិកទាបបំផុតនៃអង្គភាពប្រឆាំងអំពើពុករលួយប៉ុន្មាន? ខ្ពស់បំផុតចំនួនប៉ុន្មាន?

ចម្លើយ

១៦១- តាមស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ច្បាប់ឯកពន្ធភាព បុរស ឬស្ត្រីមានសិទ្ធិរួមរស់ជាមួយប្តីឬប្រពន្ធតែម្នាក់ប៉ុណ្ណោះ ។ ករណីនេះអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលជាបុរស ប្រកាសឈ្មោះប្រពន្ធតែមួយប៉ុណ្ណោះ ។

១៦២- បុគ្គលដែលទទួលតំណែងថ្មី ហើយដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវប្រកាសក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយការតែងតាំង ។ ចំណែកឯទ្រព្យសម្បត្តិ និងបំណុលរបស់គាត់ត្រូវគិតចំណុចចាប់ផ្តើមនៅពេលដែលគាត់ប្រកាសនោះ (ប្រកាសលើកទី១​ និងមិនចាត់ទុកជាប្រកាសលើកដំបូងដូចឆ្នាំ២០១១ នេះទេ) ។

១៦៣- កង្វះខាត និងតម្រូវការក្នុងការបំពេញការងាររបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូបមិនត្រូវយកមកធ្វើជាបុព្វហេតុសម្រាប់ការប្រព្រឹត្តអំពើពុករលួយ។ បុគ្គលគ្រប់រូបបើគ្មានការលើកលែងដោយច្បាប់ មិនថាឡើយប្រជាពលរដ្ឋ ឬអាជីវករតូចតាច ឬមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវមានកាតព្វកិច្ចគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយរួមទាំងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។ ការប្រព្រឹត្តបទល្មើសត្រូវទទួលរងនូវការផ្តន្ទាទោសតាមការកំណត់របស់ច្បាប់ ។

១៦៤- មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបំពេញភារកិច្ចតាមការកំណត់របស់ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃយោធិន ។ បុគ្គលដែលមិនបានមកបំពេញការងារជាកំហុសមួយ ចំណែកបុគ្គលដែលទទួលយកកម្រៃពីមន្ត្រីរាជការ ដែលមិនបានមកបំពេញភារកិច្ចជាកំហុសមួយទៀតដែលចាត់ទុកជាអំពើពុករលួយ ។

១៦៥- អង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័នមួយស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យផ្ទាល់ពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានសមាសភាពចំនួន១១រូប មកពីក្រសួង ស្ថាប័នផ្សេងៗ ក៏ជាអ្នកឃ្លាំមើលពីសកម្មភាពការងារអង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីរាជការទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ពីថ្នាក់ទាបបំផុតដែលមន្ត្រីក្រសួង ស្ថាប័នផ្សេងៗតម្រូវឱ្យប្រកាសតែមន្រ្តី​ ដែលមានឋាន:ចាប់ពីប្រធាននាយកដ្ឋាន ឬឋានន្តរសក្តិវរសេនីយ៍ឯក ។ រាល់រយៈពេលមួយឆ្នាំម្តង មន្រ្តីរាជការទាំងអស់ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីម៉ាស៊ីន Polygraph (ឧបករណ៍វាស់ស្ទង់ការភូតកុហក)។ អង្គភាពប្រឆាំងអំពើពុករលួយបានបង្កើតផ្នែកស៊ើបអង្កេតផ្នែកផ្ទៃក្នុង ដើម្បីត្រួតពិនិត្យរាល់ទង្វើទាំងឡាយរបស់មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្រមសីលធម៍ និងបទបញ្ជាផ្ទៃក្នុងត្រូវបង្កើតឡើងសម្រាប់កម្រិតព្រំដែននៃការទទួល ផ្តល់អំណាយ ការចូលរួមក្នុងពិធីកម្សាន្ត ការហូបចុក និងសកម្មភាពផ្សេងៗទៀតរបស់មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login